ឥណ្ឌា៖ ប្រិយមិត្តដែលនិយមតានដានរាល់សកម្មភាពប្រកួតបវរកញ្ញាប្រាកដជាបានដឹង ដោយកញ្ញា ឌី បញ្ញាវិមាលា Miss Teen International Cambodia 2021 នាងបានចេញទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសឥណ្ឌា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២២។ ក្រោយបវរកញ្ញារូបនេះ ចេញទៅប្រកួតគេឃើញមហាជនជូនពរ និងផ្ដល់កម្លាំងចិត្តដល់នាងយ៉ាងច្រើន។ 

ពិតណាស់ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ កម្មវិធីប្រកួត Miss Teen International បានឈានដល់វគ្គប្រកួតបឋម ដែលតម្រូវឲ្យបេក្ខភាពប្រកួតបង្ហាញពីឈុតតំណាងជាតិ។ មួយវិញទៀត កាលពីយប់មិញនេះ វគ្គប្រកួតផ្ដាច់ព្រ័ត្រក៏បានឈានមកដល់ហើយនឹងបានស្វែងរកម្ចាស់ជ័យលាភីឃើញផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមើលបវរកញ្ញាកម្ពុជា កញ្ញា ឌី បញ្ញាវិមាលា បានធ្វើឲ្យមហាជន និងហ្វេនមានមោទនភាព ដែលនាងអាចឈានដល់Top10 ព្រមទាំងទទួលបានពានកិត្តិយសមួយគឺ Best In Swimsuit។ គួរបញ្ជាក់ផងដែរថា Miss Teen International Cambodia 2021 អាចឈានដល់ Top10 គឺបានមកពីសមត្ថភាពពិតៗ ដោយមិនប្រើការបោះឆ្នោតតាមបណ្ដាញសង្គមឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]