ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីឧកញ៉ា ម៉ុង ឫទ្ធី ភរិយា និងកូនៗ ព្រមទាំងមានមេធាវីចូលរួមដឹងឮផងដែរ ។
ជាមួយគ្នានេះ បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែឧកញ៉ា ផ្ទាល់បានសង្កេតឃើញថា អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុន និង សម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេល លាចាកលោកនេះទៅនោះទេ ដោយបន្សល់ទុកអោយកូនៗ ដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ដោយសារតែទ្រព្យសម្បត្តិដែលជាកេរ្តិ៍មរតករបស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វេីប្រទានកម្មឱ្យបានច្បាស់លាស់ជាមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងទៀត បើតាមការបញ្ជាក់របស់ លោកឧកញ៉ា ម៉ុង ឬទ្ធី ដោយសារស្ថានភាពជំងឺរបស់លោក នាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វេីការ.វះ.កាត់.នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហេីយ ទេីបតម្រូវឱ្យរូបលោក កោះហៅប្រពន្ធនិងកូនៗមកប្រជុំដេីម្បីធ្វេីប្រទានកម្មនេះអោយហេីយ បេីសិនណាជាមានបញ្ហាអ្វីមួយកេីតឡេីងដោយចៃដន្យនោះ ថ្ងៃនេះ លោកឧកញ៉ា ត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយផ្លូវសម្រាប់អោយ កូនៗដេីរឱ្យហើយ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិ និងប្រពន្ធដែលមាន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]