កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅនេះ តារាចម្រៀងស្រី Sandara Park បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ដែលធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលតារាស្រីរូបនេះ បានចែករំលែកអំពីទម្លាប់នៃការញ៉ាំ ក៏ដូចជាស្ថានភាពសុខភាពរបស់នាង។
ក្នុងនោះដែរ Sandara បានបង្ហើបថា នាងធ្លាប់មានទម្ងន់រហូតដល់ ៤៧គីឡូក្រាម ពេលចូលរួមក្នុងកម្មវិធីវីដេអូតារា ហើយរូបនាងថែមទាំងបានបញ្ជាក់ថា ខ្លួនមិនចង់ត្រឡប់ទៅពេលវេលានោះទេ ដោយនាងដឹងថា ទម្ងន់នេះ ពិតជាមិនស័ក្តិសមនឹងរាងកាយរបស់នាងទេ ព្រោះដោយសារតែនាងទាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅពេលដែលគេសួរនាំពីទម្ងន់នៅពេលបច្ចុប្បន្ននេះ តារាស្រី Sandara បានបង្ហើបថានាងមានទម្ងន់តែ ៣៨ គីឡូក្រាមតែប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយនឹងទម្ងន់មួយនេះ បានធ្វើឲ្យសម្រស់របស់នាង មើលទៅកាន់តែស្រស់ស្អាត ក៏ដូចជារូបរាងកាយស្លីមតូចស្អាត សាកសមគ្រប់ស្ទាយ៍នៃការតែងខ្លួនរបស់នាង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]