បរទេស៖ អាចនិយាយបានថា តារាចម្រៀងស្រី Adele គឺជាករណីពិសេសមួយ នៃឧស្សាហកម្មតន្ត្រីពិភពលោក ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់អាចរកចំណូលបានយ៉ាងច្រើន និងត្រូវបានគេរពឹងថាមាន ទ្រព្យសម្បត្តិប្រមាណជាង ២០០លានដុល្លារ ថែមទៀត។
ងាកមកចាប់អារម្មណ៍ជីវិត របស់តារាស្រីរូបនេះវិញ ក៏ត្រូវបានគេដឹងថា រូបនាង មានបុគ្គលិក ដែលរួមបញ្ចូលទាំងអ្នករចនាម៉ូដ គ្រូបង្វឹកផ្ទាល់ខ្លួន ជំនួយការ និងអង្គរក្សមួយចំនួនទៀត។ ជាពិសេស ទ្រព្យសម្បត្តិដំបូងគេបង្អស់របស់នាង គឺវិមាន Sussex ដែលមានបន្ទប់គេង ១០ និងមានតម្លៃ ៣ លានដុល្លារ ហើយអចលនទ្រព្យនេះ នាងបានទិញក្នុងឆ្នាំ ២០១២ ខណៈដែលអាជីពរបស់នាងបានចាប់ផ្ដើម បន្ទាប់ពីមានភាពជោគជ័យជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅក្នុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះ បានបន្តទិញផ្ទះនៅ Beverly Hills ក្នុងតម្លៃ ៩,៥ លានដុល្លារ ដោយមានបន្ទប់គេង ៤ បន្ទប់ទឹក ៦ និងអាងហែលទឹកមួយ។ ហើយថ្មីៗនេះ Adele ក៏បានទិញផ្ទះទី៣ ដែលជាផ្ទះវីឡា មានបន្ទប់គេង ៤ បន្ទប់ទឹក ៤ មានអាងហែលទឹក និងទីលានបាល់បោះ ក្នុងតម្លៃ ៩,៩៥ លានដុល្លារ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]