ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sina បាន​បង្ហាញថា តារាសម្ដែងជើងចាស់ លោក Kenny Ho បានចែករំលែករូបថតថ្មីមួយ នៅលើទំព័រផ្ទាល់ខ្លួន ដោយនៅក្នុងនោះដែរ តារា​សម្ដែង​រូប​នេះ​ ត្រូវ​បាន​គេ​សរសើរ​ថា ​មានសម្រស់​វ័យ​ក្មេង​ជាង​អាយុ​ពិតរបស់លោក ទៀតផង។

ជាមួយនឹងរូបភាពនោះ តារាសម្ដែង លោក Kenny Ho បានបង្ហាញខ្លួន នៅពេលថតរូបហែលទឹក ជាមួយនឹងក្មេងស្រីពីរនាក់ទៀត ដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ភ្លាមៗ ជាពិសេស នៅពេលដែលបានមើលឃើញពីទម្រង់មុខមាត់សង្ហារបស់ តារាប្រុសរូបនេះ ក្នុងពេលដែលបច្ចុប្បន្ន លោកមានវ័យ​ដល់​ទៅ​៦៣​ឆ្នាំទៅហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅលើបណ្តាញសង្គម ទស្សនិកជនជាច្រើន បានចោទសួរពីអត្តសញ្ញាណរបស់ក្មេងស្រីទាំងពីរ ប៉ុន្តែ តារាប្រុសរូបនេះបានបដិសេធមិនចែករំលែក។ ហើយជាច្រើនឆ្នាំមកនេះ រូបលោក ក៏បានធ្វើឲ្យមហាជនចាប់អារម្មណ៍លើជីវិតឯកជនយ៉ាងខ្លាំង ខណៈស្ថិតក្នុងវ័យ ៦៣ ឆ្នាំ​​ និងនៅតែមានភាពស្រស់សង្ហានោះ តែបែរជាមិនមានលេចមុខស្ត្រីណាម្នាក់ ព្រមទាំង​មិន​ចែករំលែកពី​រឿង​ស្នេហា​ផ្ទាល់ខ្លួន ផង​ដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]