ហ្វីលីពីន៖ បើនិយាយពីតារាសម្ដែង និងជារាជនីកំពូលសម្រស់ប្រចាំប្រទេសហ្វីលីពីនគ្មានអ្នកណាយកឈ្នះតារាស្រី Marian Rivera បាននោះទេ បើទោះជាបច្ចុប្បន្ននាងវ័យជិត៤០ឆ្នាំ ថែមទាំងមានគ្រួសារនិងកូនពីរនាក់ហើយក្តី ក៏ភាពស្រស់ស្អាតរបស់នាងមិនបានអន់ថយឡើយ។
ជាពិសេស សម្រាប់ជីវីតគូស្វាមីភរិយាតារាប្រុសស្រី រវាង Marian Rivera ដែលអ្នកគាំទ្រស្គាល់ថាជា ម៉ារីម៉ា និង ស្វាមី លោក Dingdong Dantes បានធ្វើឲ្យទស្សនិកជនជាច្រើន ចូលចិត្តតាមដាន ដែលតែងតែបង្ហាញពីភាពរីករាយ និងពេលវេលាដ៏ផ្អែមល្ហែមជាមួយគ្នាជាច្រើន ក្រោយពីបានសាងគ្រួសារនឹងគ្នាអស់ច្រើនឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ម៉ារីម៉ា ក៏ត្រូវបានហ្វេនៗ អ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ដ៏ឋិតថេរក្មេងជាងវ័យ មិនឃើញចាស់ទាល់តែសោះ។ ជាក់ស្ដែងដូចរូបភាពថ្មីៗ ដែលតារាស្រីកូនពីររូបនេះបានបង្ហោះក្នុងឈុតរូបពណ៌ខ្មៅ ជាមួយស្វាមី ពិតជាបានបញ្ជាក់ច្បាស់ៗតែម្ដង គឺនាងនៅតែស្រស់ស្អាត មិនខុសពីក្រមុំប៉ុន្មាននោះទេ ជាពិសេសជាមួយនឹងស្នាមញញឹមដ៏ប្រិមប្រិយរាយមន្តស្នេហ៍ដ៏ទាក់ទាញ ខ្លាំងបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]