ថៃ៖ ថ្មីៗនេះ បានធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភយ៉ាងខ្លាំង នៅ​ពេលដែលមាន​ព័ត៌មាន​ថា តារាសម្ដែងស្រី Ann Thongprasom ត្រូវបាន​ចោរ​ចូល​ផ្ទះ និងបានបាត់បង់ទ្រព្យសម្បត្តិ រហូតដល់ខ្ទង់ ១០លានបាត (ប្រហែល ២៧ម៉ឺនដុល្លារ)។

លើសពីនេះ ក៏មានរូបភាព អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Ann Thongprasom ដែលត្រូវបានគេបង្ហាញឲ្យដឹងថា ពេលនោះ ពួកគេកំពុងនាំគ្នាទៅប៉ុស្តិ៍ប៉ូលីស។ យ៉ាងណាមិញ បន្ទាប់ពីនោះ ស្រាប់តែមានសេចក្តីរាយការណ៍បន្ថែម ដែលបានបង្ហើបថា នៅក្នុងករណីចោរចូលបន្ទប់ នៅក្នុងខុនដូប្រណីត ដែលជាកម្មសិទ្ធិរបស់ តារាស្រី Ann Thongprasom ខាងប៉ូលិសបានស៊ើបអង្កេត និងត្រូវចំណាយពេលត្រឹមតែ ២ថ្ងៃ ទើបអាចឈានទៅដល់ការ តាមដាន និងចាប់ខ្លួនភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តាមរយៈការស៊ើបអង្កេត ទៅលើជនល្មើ.ស ត្រូវបានគេដឹងថា មានភាពស្និទ្ធស្នាល ជាមួយតារាស្រីរូបនេះ ព្រោះ​ខុនដូ​របស់នាង គឺ​ជា​ខុនដូ​បែបប្រណីត មានប្រព័ន្ធសុវត្ថិភាពគឺតឹងតែងណាស់ ដោយអាចចេញចូលបាន សម្រាប់តែអ្នកដែលមានប័ណ្ណឆ្លងកាត់ តែប៉ុណ្ណោះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Anne
Anne
Anne
Anne
Anne
Anne
Anne
Anne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]