ភ្នំពេញ៖ ដូចដែរបងប្អូនប្រិយមិត្តបានដឹងស្រាប់ហើយថា ហង្ស ម៉ានីតា គឺជាម្ចាស់មកុដ Miss Universe Cambodia ដែលជានារីដ៏ស្រស់សោភា ទាំងចំណេះដឹង និងរូបសម្បត្តិ ហើយរូបនាងនឹងតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំ២០២២ ដែលប្រព្រត្តឹទៅនាចុងឆ្នាំនេះ។

ជាពិសេស សម្រាប់ជ័យលាភីឆ្នាំនេះ ម៉ានីតា ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និង ពេញចិត្តពេញទំហឹងតែម្ដង ដោយសារតែសមត្ថភាព និងរូបសម្រស់កូនកាត់យ៉ាងលេចធ្លោរបស់នាងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រលេកមើលសម្រស់ ម្ចាស់មកុដ រូបនេះពិតជាធ្វើឲ្យអ្នកស្នេហាវិស័យបវរកញ្ញា លាន់មាត់ថាវ៉ាវតែម្ដង ដោយពីមួយថ្ងៃទីមួយថ្ងៃ នាងបង្ហាញខ្លួនកាន់តែលេចធ្លោ ប្លែកៗពីគ្នាជាមួយនឹងស្ទាយ៍តុបតែងខ្លួន ក៏ដូចជាស្ទាយ៍ផាត់មុខមិនឲ្យដដែលៗសុំាភ្នែកនោះឡើយ។ ពោល លើកនេះ ម៉ានីតា មកបែបស្រទន់ ក្នុងស្ទាយ៍ម៉ូដសក់ទម្លាក់ដ៏ស្រលូន ជាមួយនឹងទឹកមុខ​ញញឹមដ៏ទាក់ទាញ មើលយូរកាន់តែស្អាត ឡើងដូចម៉ានីកាំងទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
ហង្ស ម៉ានីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]