បរទេស៖ ក្រឡេកឃើញថា តាំងពីបានរៀបការនឹងគ្នារួចមក តារាចម្រៀងស្រី Jennifer Lopez និងស្វាមី លោក Ben Affleck កាន់តែមានសុភមង្គលខ្លាំងឡើង ព្រមទាំងបានចំណាយពេលវេលាដ៏រីករាយជាច្រើនជាមួយគ្នា ផងដែរ។
ថ្មីៗនេះវិញ គូស្វាមីភរិយាតារាប្រុសស្រីទាំងពីរ ក៏បានចេញមកបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមទៀតហើយ ដោយចេញមកកម្សាន្ត និងបានកាន់ដៃគ្នា ពេលទៅទស្សនាសារមន្ទីរ Louvre នៅក្នុងប្រទេសបារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមរយៈការកម្សាន្តលើកនេះ តារាចម្រៀងស្រី Jennifer ហាក់ស្លៀកសម្លៀកបំពាក់បែបធម្មតា ដោយមានភាពងាយស្រួល ព្រមទាំងតុបតែងខ្លួនស្រាលៗពេលកំពុងតែបង្ហាញខ្លួន នៅកន្លែងដែលមានមនុស្សច្រើន មិនខុសពីស្វាមីរបស់នាង លោក Ben Affleck ដែលមានភាពសាមញ្ញដូចគ្នានោះទេ។
ម៉្យាងវិញទៀត បើទោះបីជាបានត្រឹមតែធ្វើខ្លួនសាមញ្ញធម្មតាបែបនេះក៏ពិតមែន តែប្ដីប្រពន្ធអ្នកទាំងពីរ ពិតជាបានបង្ហាញពីក្ដីសុខនៅក្នុងជីវិតគ្រួសារ ប្រៀបដូចជាគូស្នេហ៍ទើបនឹងសាងឡើងថ្មីថ្មោង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]