ថៃ៖ គឺជាគូស្វាមីភរិយាថ្មីថ្មោងមួយ សម្រាប់ តារាប្រុស Weir រួមទាំងភរិយា ដែលធ្វើឲ្យហ្វេនៗជាច្រើនយកចិត្តទុកដាក់ និងតាមដានជាបន្តបន្ទាប់ ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលក្រេបទឹកឃ្មុំ តារាប្រុសរូបនេះ ក៏ត្រូវឃ្លាតឆ្ងាយពីភរិយាបណ្ដោះអាសន្ន ដែលទើបតែរៀបការនឹងគ្នាមិនទាន់បានមួយខែផង។ 

ដោយឡែក កាលពីថ្មីៗនេះ ភរិយារបស់តារាប្រុសរូបនេះ នាង Vicky ស្រាប់តែបានបង្ហោះរូបភាពដ៏ស៊ិ.ច.ស៊ីមួយ ពាក់អាវវាលខ្នង ដៃកាន់ឆ្មា ដែលធ្វើឲ្យតារាប្រុស Weir បានចូលមកបញ្ចេញមតិភ្លាមៗថា «​គិត​ដល់​បង​Suea» ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនេះ ក៏មានមនុស្សជាច្រើន ចូលមក​និយាយ​លេង​សើច​ ចំពោះតារាប្រុស Weir ថាបានគិតអំពីសត្វឆ្មា ប៉ុន្តែបែរជាមិននឹកប្រពន្ធទៅវិញ ឬអាចមិនហ៊ាននិយាយតាមត្រង់ថានឹកប្រពន្ធ រហូតដល់ពួកគេបានសរសើរពីភាពគួរឲ្យស្រលាញ់នៅក្នុងទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកទាំងពីរ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
រូបភាព ភរិយា Weir
Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]