ថៃ៖ កាលពីថ្ងៃទី ៣១ ខែកក្កដាម្សិលមិញ យោងតាមទំព័រសារព័ត៌មានក្នុងស្រុកថៃ បានបង្ហាញថា មានករណីបា.ក់ធ្នឹម​ស្ពាន​ដែលកំពុង​សាងសង់ បានបា.ក់ធ្លាក់លើឡាន និង​រថយន្ត​ដឹក​ទំនិញ នៅ​តាម​ផ្លូវ​រ៉ា​ម៉ា​២ ចូល​ផ្លូវ​លឿន ក្នុងខេត្ត​សា​មុត​សាខន។

បច្ចុប្បន្ន​នេះ មាន​អ្នក​រង​រ.បួស​ម្នាក់​ដែល​ជាប់​នៅក្នុង​រថយន្ត​ កំពុងត្រូវបានជួយសង្គ្រោះ។ សម្រាប់ស្ពាននេះដែរ ដែលស្ថិតនៅលើផ្លូវ រ៉ាម៉ា២ និងផ្លូវហាយវេលេខ៣៥ ក្នុងខេត្ត សាមុតសាខន គឺជាស្ពានបេតុងកម្រិតខ្ពស់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយស្ពានមួយនេះ ត្រូវបានបញ្ជាឱ្យបិទ ដើម្បីធ្វើការជួសជុលឡើងវិញ ដូចដែលបានគ្រោងទុកគឺចាប់ពីថ្ងៃទី ១៦ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២២ មុនពេលមានការបា.ក់ធ្លា.ក់ដូចពីម្សិលមិញនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]