ភាគច្រើនបុរសៗដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ អាចប្រឈមនឹងការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន គ្រាន់តែតិច និងច្រើន ដែលការថយចុះនេះ ក៏អាចធ្វើឲ្យសុខភាពរាងកាយចុះខ្សោយផងដែរ ជាពិសេសសុខភាពផ្លូវភេទតែម្ដង។ ជាក់ស្ដែងណាស់ថា ភាពរឹងមាំនៃសុខភាពផ្លុវភេទបុរសៗទូទៅ អាស្រ័យលើកម្រិតអ័រម៉ូនមួយនេះ ដូច្នេះខាងក្រោមជាវិធីសាស្ដ្រធម្មជាតិងាយៗ ដោយមិនបាច់ ប្រើប្រាស់ផលិតជំនួយ ក៏អាចបង្កើនកម្រិតអ័រម៉ូននេះដែរ។
ការហាត់ប្រាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហាត់ប្រាណ ជាវិធីសាស្រ្ដមួយមានប្រសិទ្ធភាពខ្លាំង និងងាយៗអាចធ្វើបានប្រចាំថ្ងៃពី១ម៉ោង ទៅ ១ម៉ោងកន្លះ គឺល្អបំផុតហើយ។ យើងអាចហាត់ប្រាណទៅតាមចំណូលចិត្ដ ដូចជា ការដើរ រត់ ជិះកង់ ហែលទឹក លើកទម្ងន់ សុទ្ធតែមានអត្ថប្រយោជន៍។ លើកទឹកចិត្ដសម្រាប់បុរសៗដែលមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅដែលស្ថិតក្នុងការប្រឈមនឹងបញ្ហាថយចុះកម្រិតអ័រម៉ូន។
ការញ៉ាំអាហារសុខភាព
របបអាហារប្រចាំថ្ងៃផ្ដោតសំខាន់ទៅលើពពួកអាហារ វីតាមីន ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម កាបូអ៊ីដ្រាត និងជាតិខ្លាញ់អូមេហ្គា៣ ដែលពពួកអាហារទាំងនេះ ជំនួយដល់ការលូតលាស់កោសិកាក្នុងរាងកាយ និងអ័រម៉ូនភេទ។ ការញ៉ាំអាហារទៀងពេលវេលា និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មិនត្រឹមតែជួយបង្កើនដល់សមត្ថភាពផលិតអ័រម៉ូនតែប៉ុណ្ណោះទេ ថែមទាំងរាងកាយក៏រឹងមាំផងដែរ។ ដូចគ្នាដែរ គួរជៀសវាងរគ្រឿងស្រវឹង សារធាតុញៀន។
ការសម្រកទម្ងន់
សម្រកទម្ងន់ក៏ជារឿងមួយចាំបាច់ សម្រាប់អ្នកដែលមានបញ្ហាលើសគីឡូ ឬគីឡូធ្ងន់ដែលមិនសមស្របទៅនឹងកម្ពស់ និងវ័យ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលមានមាឌធាត់សម្បូរខ្លាញ់ ដុះក្បាលពោះ ប្រឈមនឹងការថយចុះបរិមាណអ័រម៉ូនខ្លាំងណាស់ ដែលនោះក៏ជាកត្ដាជំរុញឲ្យប៉ះពាល់ទៅដល់សុខភាពផ្លូវភេទ។
ការគេងគ្រប់គ្រាន់
សុខភាពដំណេកក៏មានពាក់ព័ន្ធនឹងកម្រិតអ័រម៉ូនដែរ។ ការគេងបានគ្រប់គ្រាន់ជាមធ្យមលើសពី៧ម៉ោងជាប្រចាំ ក៏ជំនួយដល់ស្មារតី ខួរក្បាល សុខភាពបេះដូង លើសពីនេះ ក៏អាចជួយឲ្យខ្លួនយើង ជៀសផុតពីជំងឺស្ដ្រេស ដែលជាមូលហេតុចំបង ប៉ះពាល់ដល់ការផលិតអ័រម៉ូនដែរ។
ការសម្រាកលម្ហែរកាយ
ការមានពេលវេលាសម្រាកលម្ហែរកាយ មានពេលដំណើរកម្សាន្ដ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ បង្កើនក្ដីសុខផ្នែកផ្លូវចិត្ដឲ្យបានច្រើន ជៀសផុតពីជំងឹស្ដ្រេស ភាពស្មុគស្មាញក្នុងអារម្មណ៍ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពនិងការផផលិតអ័រម៉ូនភេទ។
ជារួម អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូន ដើរតួយ៉ាងសំខាន់ក្នុងមុខងារផ្លូវភេទ និងបម្រែបម្រួលសុខភាពរាងកាយ។ តួយ៉ាង ក្មេងប្រុសពេលឈានដល់ពេញវ័យ អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាកត្តាជំរុញដ៏សំខាន់មួយនៃការផ្លាស់ប្តូររាងកាយដូចជា ការកើនឡើងសាច់ដុំ បម្រែបម្រួលសំឡេង ការលូតលាស់ឆ្អឹង សុខភាពសក់ ស្បែក និង ចំណង់ផ្លូវភេទជាដើម។ បើស្ថិតក្នុងដំណាក់កាលវ័យឈានដល់ ៣០ឆ្នាំ អត្រានៃអ័រម៉ូនអាចថយចុះ ២០% ឈានដល់៤៥ឆ្នាំ អាចចុះ ៣០% និងករណីខ្លះអាចមានការកើនឡើងខ្ពស់ជាងនេះ ឬទាបជាងនេះ អាស្រ័យលើរបៀបនៃការរស់នៅប្រចាំថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]