ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន FWD Cambodia បានប្រកាសជាផ្លូវការពីភាពជាដៃគូលើប្រព័ន្ធទូទាត់ចំណាយរវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning (“ERP”) របស់ក្រុមហ៊ុន FWD Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព (Secure File Transfer Protocol - sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ដែលជាផ្នែកមួយនៃ Corporate Connect Solutions (“CCS”) របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។
ការភ្ជាប់ប្រព័ន្ធទាំងពីរនេះ មានគោលបំណងជួយឱ្យការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយសម្រាលបន្ទុករបស់ក្រុមការងារផងដែរ។ គម្រោងនេះ គឺជាកិច្ចសហការរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន FWD Cambodia ដើម្បី ឆ្ពោះទៅរកភាពងាយស្រួលក្នុងការទូទាត់ចំណាយដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖
លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន FWD Cambodia ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ ក្រុមហ៊ុន FWD Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។ យើងជឿជាក់យ៉ាងមុតមាំថា អ្នកផ្ដល់សេវាកម្ម និងដៃគូទាំងអស់របស់ FWD Cambodia អាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគ្រប់គ្រងការទូទាត់ចំណាយនេះផងដែរ។
លោក Toru Myochin ក៏មានប្រសាសន៍បន្ថែមទៀតថា៖
អំពីធនាគារជេ ត្រាស់ រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។
អំពីក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ 10 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុនមានបុគ្គលិកសរុបច្រើនជាង 6,000 នាក់ ទីប្រឹក្សាធានារ៉ាប់រង 39,000 នាក់ និងមានទំហំទ្រព្យសកម្មសរុប 63.7 ប៊ីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2021។
ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ 2013 ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅខែ កញ្ញា ឆ្នាំ 2021 ហើយទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]