កម្សាន្ត៖ ដូចប្រិយមិត្តដឹងស្រាប់ហើយថា មានរឿងចម្រូសចម្រាសមួយ បានកើតឡើង ដោយធ្វើឲ្យ កញ្ញា ហង្ស សុរិយាន់ ចេញមុខបកស្រាយ អារម្មណ៍ពិត ទម្លាយចេញពីចិត្តទាំងយប់ ដោយមានគេលើកឡើងថា៖ «យកកូនយួន មកតំណាង ខ្មែរក្រោម»។
យ៉ាងណាមិញ ក្រោយពីឃើញជាមួយនឹងឃ្លាបែបនេះ មិនបង្អង់យូរ កញ្ញា ហង្ស សុរិយាន់ ក៏បានបង្ហោះ វីដេអូមាន ថេរៈវេលា ប្រមាណជិត ៣នាទី ក្នុងការបកស្រាយ មន្ទិលសង្ស័យ ជុំវិញបញ្ហា មួយនេះ ជាមួយនឹងការបង្ហោះដូចខាងលើ ដែលដឹងថា កញ្ញា ឆន ស្រីណេត ជាប់ជាជយលាភីរងទី១ នៃ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០២១ ជាអ្នកបង្ហោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជារួមមក ក្រោយពីបាន កញ្ញា ហង្ស សុរិយាន់ បានចេញវីដេអូនោះ មិនបានប៉ុន្មានផង កញ្ញា ឆន ស្រីណេត ក៏ធ្វើការ Live នៅលើគណនីហ្វេសប៊ុក បានបំភ្លឺបន្ថែម ពីទៅលើការបកស្រាយរបស់កញ្ញា ហង្ស សុរិយាន់ ដោយលើកឡើង ជាអារម្មណ៍ជា ពលរដ្ឋខ្មែរកម្ពុជាក្រោមតែប៉ុណ្ណោះ ដោយមិនមានបំណង ចង់ថាឲ្យនរណាម្នាក់នោះទេ៕
ចង់ដឹងទេថា កញ្ញា ឆន ស្រីណេត លើកឡើងបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Khmer Krom Man Journalist
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]