ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ កំពុងពង្រីកខ្លួនដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងស្វែងរកដៃគូរសហការសមស្របដើម្បីចូលរួមក្នុងអាជីវកម្មរបស់ខ្លួន ដែលជាឱកាសមួយសម្រាប់អ្នកចង់ប្រកបអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វ។​

 យោងតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតផលចំណីសត្វដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងស្រុក ឃើញថាបច្ចប្បន្ននេះមានចំនួនអ្នកចិញ្ចឹមសត្វកើនឡើង​ ហើយតម្រូវការបរិភោគសាច់សត្វរបស់ប្រជាជនមានការកើនឡើងជាលំដាប់ក្នុងប្រទេស​​​​​។ ដូចនេះការពង្រីក​ខ្លួនរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​បើកដេប៉ូលក់ចំណីសត្វ និងលក់ពូជសត្វ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ប្រាស៊ីត ហានភិស៊ុត ជំនួយការក្រុមប្រឹក្សាភិបាលនៃអាជីវកម្មចំណីសត្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា

លោក ប្រាស៊ីតបានបន្ថែមទៀតថា៖

បច្ចប្បន្ន រោងចក្រចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន ២សាខា គឺនៅខេត្តកណ្តាល និងខេត្តប៉ៃលិន ហើយបានពង្រីកអាជីវកម្មចំណីសត្វ ទៅកាន់ដៃគូសហការនៃការបើកដេប៉ូជាច្រើនខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការសហការបើកដេប៉ូលក់ចំណីសត្វ ឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុនស៊ីភី ខេមបូឌា យកទៅចិញ្ចឹម​​  អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការលក់  ប្រឹក្សាការចិញ្ចឹម  និងការធ្វើទីផ្សារផងដែរ។​ លើសពីនេះទៅទៀត​​អតិថិជនដែលក្លាយជាដៃគួរសហការជាមួយក្រុមហ៊ុន ក្នុងការបើកដេប៉ូលក់ចំណីសត្វឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុន គឺចំណាយដើមទុនតិច និងបង្កើតប្រាក់ចំណូលខ្ពស់

ជាមួយនឹងកសិកម្មបែបប្រពៃណីរបស់ប្រជាជនកម្ពុជា គួបផ្សំនឹងចំណីសត្វនិងពូជសត្វដ៏មានគុណភាពខ្ពស់របស់ក្រុមហ៊ុន ស៊ីភី គឺកំពុងជួយលើកកម្ពស់គោលការណ៍ស្នូលរបស់ខ្លួនដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងក្រុមហ៊ុនខ្លួនឯង ជាមួយនឹងឱកាសពង្រីកអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង៕

 ក្រោមចក្ខុវិស័យ«ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព អាជីវកម្ម ស៊ីភី ផ្តោតសំខាន់លើប្រតិបត្តិការអាជីវកម្ម ចំណីសត្វ ការចិញ្ចឹមសត្វ  និងចំណីអាហារ  ។ ស៊ីភី ខេមបូឌាក៏មានហាងលក់រាយនិងហ្រ្វេនឆាយជាច្រើនដូចជា Five Star, Star Coffee, CP Fresh Mart និង CP Fresh Shop ជាដើម។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF ដ៏ធំរបស់ប្រទេសថៃ បានវិនិយោគក្នុងប្រទេសជាង១៦ និងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង ៤០ប្រទេសនៅជុំវិញពិភពលោក និងបានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ២៥ឆ្នាំមកហើយ។​តាមគោលការណ៍ប្រកបដោយនិរន្តរភាព ស៊ីភី ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការជួយដល់កសិករក្នុងស្រុក និងការកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរដែលជាមូលហេតុដែលយើងផ្តល់អាទិភាពដល់ផលិតផលវត្ថុធាតុដើមក្នុងស្រុកជាពិសេស ធានាបាននូវការរួមបញ្ចូលនូវជីវជាតិបំប៉ន រួមទាំងការផលិតប្រកបដោយគុណភាពខ្ពស់ និងឈានមុខគេ។ អាជីវកម្មចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មដែលមានការផ្គត់ផ្គង់ចំណីសត្វជាច្រើនប្រភេទ ដូចជាចំណីមាន់ ជ្រូក ទា គោ ​ចំណី​សត្វទឹក ​​នឹងពូជសត្វ រួមមានពូជមាន់  ពូជជ្រូកដែលមានសុខភាព​រឹងមាំ ​ធន់នឹងជម្ងឺនិងផ្តល់​ទន្នផលខ្ពស់ដល់អ្នកចិញ្ចឹម​។​​

១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងការបើកដេប៉ូលក់ចំណីសត្វ៖

» មានទីតាំងច្បាស់លាស់

» មានឃ្លាំងស្តុកចំណីធំទូលាយនិងមានសុវត្ថិភាព

» មានមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯង

» ត្រូវមានដើមទុនក្នុងការទិញផលិតផល (ចាយលុយសុទ្ធ)

» ក្រុមហ៊ុនកំណត់ទីតាំងនៃការលក់ មិនប៉ះពាល់ដេប៉ូផ្សេង

» មិនប្រកួតប្រជែងតម្លៃឬអតិថិជនដេប៉ូគ្នាឯង

»​​ ផ្តល់អទិភាពខ្ពស់ចំពោះអតិថិជនដែលមានកសិដ្ឋានចិញ្ចឹមផ្ទាល់ខ្លួន និងលក់ផលិតផលសុទ្ធរបស់ក្រុមហ៊ុន

» មានសិទ្ធលក់ពូជសត្វ ថ្នាំសត្វរបស់ក្រុមហ៊ុន និងទទួលបានកំរៃជើងសារ

២. លក្ខខណ្ឌ អតិថិជនចង់ទិញពូជសត្វយកចិញ្ចឹម ត្រូវមាន ៖

»​ ទីតាំង (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)

» ប្រវត្តិចិញ្ចឹមច្បាស់លាស់ និងមានទីផ្សារលក់សត្វធំ

» ប្រើចំណីស៊ីភីសុទ្ធ ១០០%

» ដើមទុន (ទិញចាយលុយសុទ្ធ)

» ឯកសារភ្ជាប់ (អត្តសញ្ញាណ-

» ប័ណ្ឌ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)

» បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)

ដូចនេះ សំរាប់អតិថិជនដែលមានចំណាប់អារម្មណ៌ ក្នុងការចិញ្ចឹមសត្វនឹងទិញចំណីសត្វ អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភីបានដោយព័ត៌មានបន្ថែមសូមទាក់ ទងទូរស័ព្ទលេខ ៖ 011 688 739 / 098 527 572 (Office) អ៊ីមែល៖ [email protected] ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត៕

QR Telegram Sale Feed Business
QR Youtube CP Cambodia
QR Facebook CP Cambodia
QR Code-Web site CP Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]