រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់វិទ្យុABCជាក់ជាមិនខាន បើទោះបីជា បច្ចុប្បន្ននេះ ការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមមានភាពរហ័សនិងពេញនិយមជាងមុនក្តី តែវិទ្យុនេះ នៅទទួលការគាំទ្រខ្លាំងក្លាពីមហាជនខ្មែរនៅឡើយ។

យ៉ាងណាមិញ ងាកមកមើលពី ពិធីករ និងពិធីការិនីប្រចាំវិទ្យុមួយនេះ ម្នាក់ៗសុទ្ធតែមានវោហារសព្ទមិនធម្មតាប៉ុន្មានទេ ធ្វើការរាប់ឆ្នាំ និយាយព័ត៌មានយ៉ាងរអិល ប៉ុន្តែគួរឲ្យស្តាយ បងប្អូនមួយចំនួនតូច មិនសូវបានស្គាល់មុខមាត់របស់ពិធីការក្នុងវិទ្យុនេះទាំងអស់នៅឡើយ ដោយភាគច្រើន ស្តាប់ឮតែសម្លេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដូចជា ពិធីការ កូនចាប ប្រឡូកការងារក្នុងវិទ្យុនេះច្រើនឆ្នាំ ទទួលការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនតាមរយៈសម្លេងពិរោះស្រាលស្រទន់ មួយៗច្បាស់ៗ ផ្ទុយទៅវិញ បែរជាមិនសូវឃើញវត្តមានរូបនាងនៅក្នុង ការLiveលើទំព័រហ្វេសប៊ុករបស់ABCច្រើនប៉ុន្មានទេ ជាហេតុធ្វើឲ្យ ហ្វេនៗចង់ឃើញចង់ស្គាល់ ពីមុខមាត់និងសម្រស់ក្រៅឆាករបស់ខ្លួនកាន់តែខ្លាំង។

យ៉ាងណាមិញ រូបសម្បត្តិនៅខាងក្រៅរបស់ពិធីការរូបនេះ ពិតជាទាក់ទាញមិនធម្មតា សម្លេងក៏ពិរោះ សម្រស់ក៏បាន ច្រមុះស្រួច ស្បែកសភ្លឺរលោង តុបតែងខ្លួនយ៉ាងស្រស់សង្ហាគួរឲ្យស្រឡាញ់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ពិធីការ កូនចាប
  ពិធីការ កូនចាប
  ពិធីការ កូនចាប
  ពិធីការ កូនចាប
  ពិធីការ កូនចាប
  ពិធីការ កូនចាប
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]