ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនៃខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាលបានបិទបញ្ចប់ប្រកបទៅដោយសប្បាយរីករាយជាទីបំផុត ដោយមិនអាចបំភ្លចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង មាស សុខសោភាដែលជាអ្នកតំណាងផលិតផល ស្រាបៀរ វឌ្ឍនៈ ក៏ដូចជាតារាសម្តែងល្បីៗជាច្រើនដួងផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសដ៏ឱឡារិកនោះ  ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានបង្ហាញប្រភេទស្រាបៀរទឹកខ្មៅប្រភេទថ្មី មួយទៀត ដែលបានរៀបចំផលិតឡើងតាមសង្វាក់ផលិតកម្មដែលមានគុណភាពខ្ពស់ជាទីបំផុត បង្កើតបានជាស្រាបៀរទឹកខ្មៅ ក្លិនផ្អែមឈ្ងុយការ៉ាមែលនិងកាហ្វេ ពិសេសមិនធ្លាប់មានពីមុនមកនៅកម្ពុជាទៅកាន់អតិថិជន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាកស្រាបៀរថ្មីរបស់វឌ្ឍនៈ ប៊្រូវើរីនោះគឺ Dragon Premium Dark Beer ដែលជាស្រាបៀរដែលមានរសជាតិស្រទន់យ៉ាងឆ្ងាញ់ពិសា ពោលស្របៀរទឹកខ្មៅថ្មីនេះគឺ ប្លែកពីស្រាបៀរទឹកខ្មៅដទៃទៀតនាពេលកន្លងមក ជាមួយនឹងគ្រឿងផ្សំស្រូវសាលី  ក្រអូបប្រហើរ ដែលរាល់អតិថិជន មិនគួររំលងនូវរសជាតិថ្មីប្លែកអស្ចារ្យមួយនេះ។

ក្រៅពីកម្មវិធីប្រគំតន្ដ្រីខួបអនុស្សាវរីយ៍ លើកទី៤ ផ្សារទំនើបវឌ្ឍនៈកាពីតាល កាលពីថ្ងៃសោរ៍កន្លងទៅ កម្មវិធីក៏មានចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំ និងរង្វាន់លើកទឹកចិត្តជាច្រើនសន្ធឹកសន្ធាប់ ពីម៉ាកយីហោប្រណីតៗគិតជាទឹក ប្រាក់សរុបចំនួន ១០ម៉ឺនដុល្លារ ទៅដល់អតិថិជនរបស់ ផ្សារទំនើបវឌ្ឍនៈកាពីតាល។

ដូចគ្នានេះដែរ ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈក៏មាន ការដើរបង្ហាញ ម៉ូតសម្លៀកបំពាក់ពីម៉ាកយីហោប្រណីតលំដាបអន្តរជាតិដែលឆ្នាំនេះផ្សារទំនើបវឌ្ឍនៈបានជ្រើសយកតារាម៉ូដែលសម្រាប់ដើរបង្ហាញម៉ូត យ៉ាងសម្រិតសម្រាំងពីក្នុងកម្មវិធី Model Casting កាលពីពាក់កណ្ដាលខែកក្កដាជាមួយ បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសពីកម្មវិធី Model Casting មានចំនួនសរុប ១៤រូបឯណោះ។

សូមជម្រាបថា កម្មវិធី Fashion Show នេះក៏មាន វត្តមានរបស់អ្នកនាង ប្រាសាទ ដាវីន លោក Lee Myko ដែលជាអ្នកតំណាង ស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប៊្រូវើរី, Marianne Clais, Olivier, និង Yuri មកធ្វើជាអ្នកដើរម៉ូតកិត្តិយសផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]