ថៃ៖ គឺជាករណីដែលហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើនកំពុងតាមាដាន ពីតារាសម្ដែងស្រី Anne Thongprasom ដែលត្រូវបានចោ.រលួ.ចទ្រព្យសម្បត្តិអស់ជិត ១៩ លានបាត(ជាង៥០ម៉ឺនដុល្លារ) មុនពេលដែលសមត្ថកិច្ច បាន រកឃើញថា ជនល្មើ.សគឺជាមនុស្សស្និទ្ធស្នាលជាមួយនឹងតារាសម្ដែងរូបនេះ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាស្រី Anne បានចេញមកផ្តល់សន្និសីទមួយ ដើម្បីបើកចំហអំពឺករណីនេះ ហើយតាមរយៈការលាតត្រដាងនោះ តារាស្រីរូបនេះ បានបង្ហើប ពីពេលវេលាដែលរបស់របរនិងលុយ បានបាត់ ប៉ុន្តែ នៅពេលនោះនាងត្រូវទៅធ្វើការ ទើបក្រោយមកនាងបានដាក់ពាក្យប្តឹ.ង តាមក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះទ្រព្យសម្បត្តិដែលបានបា.ត់ ជិត១៩លានបាតនោះ នៅពេលដែលត្រូវបានសួរថា អាចយកមកវិញបានឬអត់នោះ Anne ក៏បានបង្ហាញពីការតាមដាន និងត្រូវតែយកវាមកវិញ ដោយសារតែវាគឺជារបស់នាង។ ជាពិសេស តារារូបនេះ ថែមទាំងបានបង្ហើបពីអ្នកដែលបានលួ.ចទ្រព្យសម្បត្តិ ដែលជាអ្នកស្គាល់គ្នានិងធ្វើការជាមួយគ្នាជិត ១០ឆ្នាំទៅហើយ ព្រមទាំងបង្ហាញពីអារម្មណ៍ធ្លាប់ដាស់តឿន ព្យាយាមជួយកុំឲ្យធ្វើខុសផងដែរ។
ម៉្យាងវិញទៀត Anne ក៏បានបង្ហាញថា ខ្លួនបានដឹងតិចតួចបំផុត ពីបញ្ហានៃការញៀនល្បែងរបស់បុគ្គលរូបនោះ ដែលមើលទៅ វាហាក់បីដូចជាមិនមែនជារឿងធំដុំអ្វីទេ ប៉ុន្តែនៅពេលដែលមកដឹងនៅចំណុចនេះ ទើបដឹងថា វាជាចំនួនធំ។ ហើយបុគ្គលរូបនោះ ក៏មិនបានមកប្រឹក្សាអំពីរឿងបំណុលណាមួយឡើយ ដែលក្រោយពីពេលកើតហេតុ នាងក៏នៅមិនទាន់បាននិយាយអ្វី ជាមួយនឹងបុគ្គលរូបនោះ នៅឡើយទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]