កូរ៉េខាងត្បូង៖ បន្ទាប់ពីបទចម្រៀង «Ready for Love» របស់ BLACKPINK ត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែកក្កដា អ្នកគាំទ្របានសម្តែងការខឹងសម្បារដែលសមាជិក Jennie ត្រូវបានគេមិនផ្តល់ឱកាស នៅពេលដែលផ្តល់ផ្នែករ៉េបខ្លីជាងសមាជិក Lisa ។
យោងតាមអ្នកគាំទ្រ BLACKPINK ការពិតដែលថា Rosé ទទួលបានទំនុកច្រៀង យូរជាងសមាជិកដទៃទៀតគឺអាចយល់បានព្រោះនាងជាសមាជិកច្រៀងសំខាន់ក្នុងក្រុម។ ទោះជាយ៉ាងណា Jennie ត្រូវបានគេ លើកឡើងថា នាងមានទំនុកច្រៀងរ៉េបតិចតួចបំផុត ខណៈនាងជាសមាជិករ៉េបសំខាន់ក្នុងក្រុម ផ្ទុយទៅវិញ Lisa មានផ្នែករ៉េបច្រើនជាងគេ ខណៈនាងដើរតួជាអ្នករាំសំខាន់នៅក្នុងក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទស្សនិកជនគិតថា Jennie គួរតែមានឱកាសច្រើនក្នុងការរ៉េប ព្រោះនាងជាអ្នករ៉េបសំខាន់ក្នុងក្រុមផងដែរ ពួកគេចង់ឱ្យក្រុមហ៊ុនគ្រប់គ្រង YG មានភាពយុត្តិធម៌ក្នុងការបែងចែកទំនុកចម្រៀងឲ្យមានភាពត្រឹមត្រូវ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះថែមទាំងវាយលុក Lisa ដោយសារតែពួកគេគិតថា តារាចម្រៀងស្រីរូបនេះ ត្រូវបានក្រុមហ៊ុនពេញចិត្តជាខ្លាំង។
លើសពីនេះ កំណែ 3D របស់សមាជិក BLACKPINK ក្នុងបទចម្រៀងមួយនេះ ក៏មានភាពចម្រូងចម្រាសផងដែរ។ អ្នកគាំទ្រអះអាងថាកំណែ 3D នេះមើលទៅមិនដូចមនុស្សស្រីនោះទេ ជាពិសេស Jennie និង Jisoo តែម្តង។
មនុស្សមួយចំនួនថែមទាំងបានប្រៀបធៀបកំណែ AI របស់ BLACKPINK ជាមួយនឹងកំណែ AI របស់ក្រុមក្មេងស្រី aespa ដោយចង្អុលបង្ហាញពីភាពស្រដៀងគ្នាជាច្រើន ហើយចោទជាសំណួរថាតើ BLACKPINK ចម្លងគំនិតពីក្រុមក្មេងស្រីមែននោះទេ?
គួររំលឹកផងដែរថា បទចម្រៀង Ready for Love គឺជាបទចម្រៀងថ្មីចុងក្រោយបំផុត របស់ក្រុមចម្រៀងនារីមួយនេះដែលវីដេអូចម្រៀងត្រូវបានផលិតចេញជា AI ប៉ុន្តែនៅតែច្រៀងដោយសម្លេងពិត។ គម្រោងនេះគឺជាជំហានមួយសម្រាប់ការវិលត្រលប់មកវិញរបស់ BLACKPINK ជាមួយនឹងគម្រោង «BORN PINK» នាពេលខាងមុខដូច្នេះ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]