ខ្ទឹមសជាអាហារមានក្លិនឈួលបន្ដិច ប៉ុន្ដែមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើន។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យមមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ប្រូតេអ៊ីន ០,៥ ក្រាម កាបូនអុីដ្រាត ២,៩៨ ក្រាម ថាមពល ១៣,៤១គីឡូកាល់ឡូរី កាល់ស្យូម ១៦,២៩ មិល្លីក្រាម ម៉ាញ៉េស្យូម ២,២៥ មិល្លីក្រាម ផូស្វ័រ ១៣ មិល្លីក្រាម ប៉ូតាស្យូម ៣៦មិល្លីក្រាម វីតាមីនB6 ០,១១ មិល្លីក្រាម និង វីតាមីនC ០,៨ មិល្លីក្រាម។ ដោយសារតែមានសារធាតុចិញ្ចឹមច្រើនដូច្នេះហើយទើបខ្ទឹមសមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។
១.ជំនួយខួរក្បាល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ទឹមសរមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និង ដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះក៏ជួយសម្រួលទៅដល់ ប្រព័ន្ធប្រសាទទៀតផង។
២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ កន្លងមកយើងដឹងបានថា ភាគច្រើន វីតាមីន Cមាននៅក្នុង ប្រភេទផ្លែឈើ ដូចជាផ្លែក្រូច ទំពាំងបាយជូរ ប៉ុន្ដែវាក៏មាននៅក្នុងខ្ទឹមសផងដែរ។
៣. ប្រឆាំងនឹងការរលាក
ខ្ទឹមសក៏អាចប្រឆាំងទៅនឹងការលាក បានយ៉ាងមានប្រសិទ្ធភាព ពិសេសការរលាកដែលបង្កឡើងដោយ អុកស៊ីតកម្ម និង អាចកាត់បន្ថយហានិភ័យពីជំងឺមហារីកបានផងដែរ។ ការសិក្សាបានបង្ហាញថា ការរលាកដោយអុកស៊ីតកម្មក្នុងរាងកាយ អាចបង្កជាជំងឺរ៉ាំរ៉ៃ ប្រសិនជាមិនបានទទួលការព្យាបាលនោះទេ នឹងអាចវិវត្ដទៅជាជំងឺហារីកបាន។
៤.ជំនួយថ្លើម
ការសិក្សាបានបង្ហាញថា ខ្ទឹមសក៏ជួយការពារថ្លើមពីជាតិពុលក្នុងអាហារប្រចាំថ្ងៃ និង ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរ។ ជាក់ស្ដែងណាស់ ប្រសិនថ្លើមមានសុខភាពល្អ គឺជួយឲ្យរាងកាយរបស់យើងធ្វើការបានរហ័ស និងបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព ដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូល។
៥.ជំនួយបេះដូង
ការញ៉ាំខ្ទឹមសជាប្រចាំជួយដល់ សុខភាពបេះដូង និងសរសៃឈាម។ យោងតាមការលើកឡើងរបស់អ្នកឯកទេសផ្នែកសុខភាពចំណីអាហារ អ្នកស្រីវេជ្ជបណ្ឌិត Vikki Petersen បេះដូងមានទំនាក់ទំនងជាមួយសរសៃឈាម ហើយការញ៉ាំខ្ទឹមស គឺអាចជួយបញ្ចុះ កូលេស្ដេរ៉ូលក្នុងសរៃឈាមបានល្អ ធ្វើឲ្យសម្ពាធឈាមមានសភាពធម្មតា លើសពីនេះទៀត សមត្ថភាពប្រឆាំងនឹងការរលាករបស់ខ្ទឹមស គឺជាអត្ថប្រយោជន៍ដ៏ធំមួយក្នុងការកាត់បន្ថយហានិភ័យនៃ ជំងឺបេះដូងនេះឯង។
៦.ខ្ទឹមសជួយការពារជំងឺពុកឆ្អឹង
ខ្ទឹមសក៏អាចការពារពីជំងឺពុកឆ្អឹង ពិសេសចំពោះស្រ្ដីតែម្ដងពេលឈានដល់វ័យអស់រដូវ។ ស្ដ្រីក្នុងវ័យអស់រដូវប្រឈមនឹងជំងឺពុកឆ្អឹង នោះដោយសារតែ រាងកាយថយចុះការផលិត អ័រម៉ូនភេទអ៊ឺស្រ្តូហ្សែន។ ការស្រាវជ្រាវបង្ហាញថាខ្ទឹមសអាចមានឥទ្ធិពលជួយបង្កើនលទ្ធភាព ផលិតអ័រម៉ូនអ៊ឺស្រ្តូហ្សែនក្នុងរាងកាយ ហើយអាចជួយកាត់បន្ថយហារនិភ័យនៃការថយចុះកំហាប់ឆ្អឹងដែលវិវត្ដទៅតាមវ័យផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]