ភ្នំពេញ៖ នាដើមឆ្នាំ២០២២ កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia បានរកឃើញម្ចាស់ជ័យលាភីដល់ទៅពីររូប ដោយកញ្ញា ឌី បញ្ញាវិមាលា នាងជាម្ចាស់មកុដ MTIC 2021 ចំណែកកញ្ញា សុខ និដាណាត់ គ្រងតំណែង MTIC 2022។ ពិតណាស់ បើទោះបីកម្មវិធីមួយនេះ ទើបតែចាប់ផ្ដើមនៅប្រទេសកម្ពុជាជាលើកដំបូង ប៉ុន្តែគេសង្កេតឃើញមានការគាំទ្រខ្លាំងតែម្ដង។ 

យ៉ាងណាមិញ ស្ថាប័ន Miss Teen International Cambodia ទើបតែបញ្ជូនកញ្ញា ឌី បញ្ញាវិមាលា ទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។ ហើយបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាយើង ក៏បានឈានដល់ Top10 ព្រមទាំងបានពានមួយគឺ Best In Swimsuitផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មុននេះបន្តិច ស្ថាប័ន Miss Teen International Cambodia ដែលរៀបចំឡើងដោយក្រុមហ៊ុន Mediaload បានប្រកាសជ្រើសរើសបេក្ខនារីមានបំណងចូលរួមប្រកួតក្នុងឆ្នាំ២០២៣។ ហើយពីកម្មវិធីនឹងចាប់ផ្ដើមទទួលពាក្យនៅខែ សីហា ឆ្នាំ ២០២២ នឹងប្រកួតនៅខែ តុលា នឹងបញ្ចប់នៅខែ មករា ឆ្នាំ ២០២៣។ ចង់ជ្រាបកាន់តែច្បាស់ប្អូនៗយុវតីមានបំណងដាក់ពាក្យអាចចូលទៅកាន់ផេក Miss Teen International Cambodia ៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]