រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងប្រុសជើងចាស់ សុវណ្ណ សំណាង ជឿជាក់ថាបងប្អូនភាគច្រើន ប្រាកដជាចំណាំរូបលោកបាន ទោះមិនល្បីឲ្យខ្លាំងក្លាដូចតារាប្រុសស្រករខ្លួនក្តី តែរូបលោក រក្សាប្រជាប្រិយភាពនិងវត្តមានក្នុងវិថីសិល្បៈនេះ បានច្រើនឆ្នាំមិនធម្មតាទេ។
ជាក់ស្តែង ឃើញរូបលោកមិនសូវបើកបង្ហាញជីវិតឯកជន ហ្វេនៗមួយចំនួន គិតថាតារាប្រុសរូបនេះ គ្មានប្រពន្ធកូននឹងគេឡើយ ប៉ុន្តែថ្មីៗនេះ រូបលោកបើកចំហទំនាក់ទំនងនឹងតារាសម្តែង វ៉ាន់ លីលី មិនតែប៉ុណ្ណោះ ហាក់កំពុងបើកបង្ហើបដំណឹងរៀបការនាឆ្នាំក្រោយនេះទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អ្នកទាំងពីរសេពគប់គ្នាច្រើនឆ្នាំទៅហើយ តារារួមជំនាន់ម្នាក់ៗសុទ្ធតែជ្រាបច្បាស់ ប៉ុន្តែដោយសារ មិនទាន់បានចូលរោងរៀបការឲ្យពេញមុខមាត់ ទើបតារាសម្តែងទាំងពីរដួងនេះ នៅលាក់បាំងពីមហាជននៅឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]