លោក Matt Ford ដែលទើបជាសះស្បើយពីជំងឺអុតស្វា បានរៀបរាប់ពីបទពិសោធន៍ដ៏ឈឺចាប់ ដោយសារតែលោកត្រូវញ៉ាំថ្នាំបំបាត់ការឈឺចាប់ដែលជួយឲ្យងងុយគេងនៅពេលយប់ពីព្រោះតែដំបៅមានការកើនឡើងយ៉ាងខ្លាំង។
លោកបានរៀបរាប់ប្រាប់CBS Newsថា “ដំបៅដំបូងដែលលេចឡើងបង្កឲ្យមានការឈឺចាប់កាន់តែខ្លាំង ជាពិសេសនៅតំបន់សរសៃប្រសាទ តែម្ដង។ ចំណែកឯដំបៅខ្លះទៀត នៅតែបន្តលេចឡើង ទោះជាឆ្លងជំងឺនេះបាន១០ថ្ងៃហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបន្តថា រោគសញ្ញាដំបូងដូចជាជំងឺផ្ដាសាយដែរ មុនពេលដែលដំបៅចាប់ផ្ដើមលេចឡើង។ យ៉ាងណាមិញ លោកថា ការឈឺចាប់ និងអាការៈមិនស្រួលខ្លួន មិនមែនជារឿងអាក្រក់បំផុតឡើយ។ ប៉ុន្តែអ្វីដែលពិបាកសម្រាប់លោកនោះ គឺការនៅដាច់ដោយឡែកពីអ្នកដទៃច្រើនជាង៣សប្ដាហ៍ ដែលកត្តានេះធ្វើឲ្យសុខភាពផ្លូវចិត្តរបស់លោករងការប៉ះពាល់ ហើយលោកត្រូវព្យាយាមសម្របខ្លួនចូលក្នុងសង្គមសាជាថ្មីម្ដងទៀត។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិក ករណីឆ្លងជំងឺអុតស្វាកើនឡើងជិត ២៩០០ករណី នៅរដ្ឋចំនួន៤៤ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ ពិតណាស់ យើងគ្រប់គ្នា សុទ្ធតែអាចឆ្លងជំងឺអុតស្វា តាមរយៈការប៉ះពាល់នឹងអ្នកជំងឺដោយផ្ទាល់។ ជំងឺឆ្លងមួយនេះកំពុងតែរាលដាលយ៉ាងខ្លាំងលើបុរសដែលស្រលាញ់ភេទដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]