ថៃ៖ ថ្មីៗនេះ សម្រាប់ការប្រកួតបវរកញ្ញាចក្រវាលថៃ ២០២២ ក៏បានរកឃើញតំណែងម្ចាស់ម្កុដ ដែលបានទៅលើ នាង Anna Sueangam-iam ពោរពេញទៅដោយភាពសាកសមទាំងរូបសម្រស់ និងសមត្ថភាព ដែលធ្វើឲ្យទស្សនិកជនជាច្រើន​មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

យ៉ាងណាមិញ ក្រោយពីទទួលបានតំណែងជាបវរកញ្ញាចក្រវាល មិនបានប៉ុន្មានផង ស្រាប់តែមានការលើកឡើងពីបណ្ដាអ្នកលេងបណ្ដាញសង្គម ក៏ដូចជាផេកគាំទ្រលើវិស័យបវរកញ្ញា ពីរូបនាង ធ្វើឲ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើល និងចែករំលែកជាបន្តបន្ទាប់ ទៅលើរូបភាពដែលបានបង្ហាញពីសម្រស់កាលពីមុនរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនោះ ក៏មានការប្រៀបធៀបលើរូបភាពមួយចំនួន របស់ បវរកញ្ញារូបនេះ ដោយមានរូបថតបច្ចុប្បន្ន និងរូបកាលពីមុន ព្រមជាមួយនឹងការលើកឡើងថា បវរកញ្ញាចក្រវាលរូបនេះ ធ្លាប់បានឆ្លងកាត់ការវះកា.ត់កែសម្ផស្ស ទៅលើទម្រង់មុខមាត់របស់នាងកាលពីមុន មុនពេលដែលមានសម្រស់ស្រស់ស្អាតលេចធ្លោដូចបច្ចុប្បន្ន រហូតទទួលបានតំណែងជាបវរកញ្ញាចក្រវាល ផងដែរ៕

ប្រភព៖ Missosology

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាលថៃ២០២២
បវរកញ្ញាចក្រវាលថៃ២០២២
បវរកញ្ញាចក្រវាលថៃ២០២២
បវរកញ្ញាចក្រវាលថៃ២០២២
បវរកញ្ញាចក្រវាលថៃ២០២២
បវរកញ្ញាចក្រវាលថៃ២០២២
បវរកញ្ញាចក្រវាលថៃ២០២២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]