ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍នឹងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ តារាសម្ដែងស្រី Ice Apitsada បន្ទាប់​ពី នាងបាន​ចេញ​មក​ប្រកាស​ពីដំណឹង​ល្អ ទៅដល់ទស្សនិកជនទាំងឡាយ ពីការមានផ្ទៃពោះកូនដំបូង ខណៈដែលរូបភាពជាមួយនឹងគូស្នេហ៍របស់នាងនៅមិនទាន់បានបើកបង្ហាញ។

ដោយឡែក កាលពីថ្មីៗ​នេះវិញ តារា​ស្រី​រូបនេះ ស្រាប់តែបានចេញមកជាមួយនឹងរូបភាពយ៉ាងរំជួ.លចិត្ត ដែលជារូបថតពេលកំពុងតែហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ ក៏ដូចជាធ្វើឲ្យមានទំនុកចិត្តថាកូននៅក្នុងផ្ទៃរបស់នាងមានសុវត្ថិភាព ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងនោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្របានយកចិត្តទុកដាក់យ៉ាងខ្លាំងនោះគឺ នៅពេលដែលតារាស្រី Ice បានចេញមកបង្ហាញក្នុងឈុតហាត់ប្រាណ បញ្ចេញឲ្យឃើញនូវរូបរាងស្លីមស្អាតគួរឲ្យសរសើរ ពោរពេញទៅដោយភាពជឿជាក់ជាមួយនឹងសម្រស់ដ៏លេចធ្លោ បើទោះបីជាពេលកំពុងតែមានផ្ទៃពោះក៏ដោយ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]