កូរ៉េខាងត្បូង៖ ចាប់តាំងពីបានរៀបការរួចមក តារាសម្ដែង លោក Hyun Bin និងភរិយា Son Ye Jin តែងតែត្រូវបានហ្វេនៗតាមដានជាបន្តបន្ទាប់ ដែលស្ទើរតែរាល់សកម្មភាពរបស់អ្នកទាំងពីរ សុទ្ធតែអាចទាញយកចំណាប់អារម្មណ៍ពីសាធារណៈជន ជាពិសេសដំណឹងពីការមានផ្ទៃពោះរបស់ Son Ye Jin

ដោយឡែក ងាកមកចាប់អារម្មណ៍ទៅលើ តារាប្រុស លោក Hyun Bin ថ្មីៗនេះវិញ តាមរយៈ VAST Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងរូបនេះ បានបង្ហាញចេញនូវរូបថតដ៏លេចធ្លោជាច្រើនសន្លឹក ពីខាងក្រោយឆាក នៅក្នុងការផ្សាយពាណិជ្ជកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នៅក្នុងនោះរូបថតទាំងនោះ តារាសម្ដែង លោក Hyun Bin បាន​បង្ក​ជា​ភាពភ្ញាក់ផ្អើល ដោយសារតែរូបសម្រស់ដ៏លេច​ធ្លោ​ ខណៈដែលបានឈានចូលវ័យ ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែរូបរាងរបស់តារាប្រុសរូបនេះ នៅតែរក្សាបាននូវភាពស្រស់សង្ហា ទាក់ទាញក្មេងជាងវ័យ និងធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែទប់ចិត្តមិនជាប់ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]