ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២៖ ធនាគារ ហ្វីលីព និងក្រុមហ៊ុន KOI បានសហការគ្នាដើម្បីផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេស ដោយចែកជូនកាតសមាជិក Limited Edition ដបទឹកTumbler និងភេសជ្ជៈជាច្រើនទៀតដល់អតិថិជនដែលបើកគណនីសន្សំជាមួយធនាគារ ហ្វីលីព ចាប់ពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២នេះ តទៅ នៅតាមបណ្តាសាខា KOI Thé Cambodia។
កម្មវិធីប្រម៉ូសិនពិសេសនេះ ជាឱកាសពិសេស សម្រាប់អតិថិជនដែលតែងតែគាំទ្រ និងស្រលាញ់ពេញចិត្តវត្ថុអនុស្សាវរីយ៍របស់ក្រុមហ៊ុន KOI។ អតិថិជនគ្រាន់តែបើកគណនីសន្សំធនាគារ ហ្វីលីព នៅគ្រប់សាខារបស់ KOI លើកលែងតែសាខា អ៊ីអនម៉ល សែនសុខ ផ្សារទំនើបវឌ្ឍនៈ ផ្សារទំនើបព្រីនស៍ ផ្សារទំនើបហ្វូរី ថាមឃ្វែរ ខេត្តព្រះសីហនុ និងផ្សារហេរីថេក ខេត្តសៀមរាបចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នេះ តទៅ អតិថិជននឹងទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ ដោយឥតគិតថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់អតិថិជនដែលមិនទាន់ជាសមាជិក KOI នឹងទទួលបាននូវ កាតសមាជិក KOI limited Edition និង ភេសជ្ជៈកែវធំចំនួនមួយ ពេលដែលបើកគណនីសន្សំជាមួយធនាគារ ហ្វីលីព។ ដោយឡែក សម្រាប់អតិថិជនដែលជាសមាជិករបស់ KOI នឹងទទួលបាន ដបទឹក Tumbler Limited Edition និងភេសជ្ជៈកែវកណ្តាលចំនួនមួយភ្លាមៗនៅពេលដែលបើកគណនីសន្សំជាមួយធនាគារ ហ្វីលីព។
ការផ្តល់ជូននេះ មានចំនួនកំណត់។ ដូច្នេះអតិថិជនទាំងអស់អាចរួសរាន់ ទៅកាន់សាខា KOI ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]