ចិន៖ អាចនិយាយបាន តារាសម្ដែង លោក Donnie Yen គឺជាកំពូលតារាក្បាច់គុនល្បីល្បាញមួយរូប ដែលមានភាពជោគជ័យ ​និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ខណៈដែលសព្វថ្ងៃនេះ រូនលោកថែមទាំងត្រូវបានគេចាត់ទុកថា​ ជាតារាមួយរូបដែលអាចរកចំណូលបានច្រើនជាងគេនៅអាស៊ី ទៀតផង។ 

ក្នុងនោះដែរ ទ្រព្យសម្បត្តិបស់ តារាសម្ដែង លោក Donnie Yen ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤០ លានដុល្លារ ដែលភាគច្រើន បានមកពីការសម្ដែងភាពយន្ត។ ជាពិសេស តារាប្រុសរូបនេះ មិន​បាន​ចូល​រួម​ក្នុង​ការ​បណ្តាក់​ទុន​ជំនួញ​ជា​ច្រើន​នោះ​ទេ ប៉ុន្តែ​ការ​ស្រឡាញ់​ទៅលើវិស័យម៉ូដ​ បាន​នាំ​ឱ្យ​រូបលោក ​បង្កើត​យីហោ​សម្លៀក​បំពាក់​ផ្ទាល់​ខ្លួន ​ដែល​មាន​ឈ្មោះ​ថា DY Edition។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីរឿងផ្ទះវិញ តារាសម្ដែង លោក Donnie Yen មានអចលនទ្រព្យ យ៉ាងតិចប្រាំមួយ នៅក្នុងទីក្រុងហុងកុង ដែលផ្ទះនីមួយៗ ត្រូវបានទិញក្នុងតម្លៃប្រហែល ១,៥ លានដុល្លារ។ ហើយការទិញដ៏មិនគួរឲ្យជឿ របស់តារាប្រុសរូបនេះ គឺផ្ទះតម្លៃ ១៧ លានដុល្លារ ដែលរូបលោក បានទិញឱ្យប្រពន្ធរបស់ខ្លួន ទៀតផង។

ម៉្យាងវិញទៀត លោក Donnie Yen ថែមទាំងជាម្ចាស់រថយន្តទំនើបៗជាច្រើន ដែលមានដូចជា BMW 18 មួយគ្រឿង Lamborghini Veneno Roadster និង Lamborghini Sesto Elemento មួយគ្រឿងទៀត។ លើសពីនេះ លោកក៏ចូលចិត្ត គ្រឿងឆើតឆាយលម្អនៅលើ ក.ដៃ ខណៈដែលបានចំណាយលុយ លើនាឡិកាថ្លៃៗដូចជា Rolex Sea-Dweller (ប្រហែល ១៤០០០ ដុល្លារ) និង Audemars Piguet Royal Oak Offshore (ប្រហែល ៧០០០០ ដុល្លារ) ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]