រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា មិនទាន់រកឃើញម្ចាស់ពាននៅឡើយក្តី តែបេក្ខភាពមួយចំនួនក្នុងការប្រកួតចម្រៀង Cambodian Idol រដូវកាលថ្មីនេះ ពិតជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាទស្សនិកជន ដែលជាហ្វេនរបស់ការប្រកួតនេះ។

ជាក់ស្តែង ដូចជាបេក្ខភាព ថុល ភិទិ និងបេក្ខភាព លីម តិចម៉េង ជាដើម ពិតជាទទួលសម្លេងគាំទ្រយ៉ាងខ្លាំងក្លា ពីមហាជន តាមរយៈរូបសម្រស់និងសមត្ថភាពក្នុងការបកស្រាយបទចម្រៀង ពោរពេញដោយទឹកដមស្រាលស្រទន់ ពិរោះរណ្តំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកលេងបណ្តាញសង្គមនាំគ្នាផ្អើលរិះ.គន់រឿង បេក្ខភាព ភិទិ នៅលើឆាកឱបសាទរបេក្ខជនគ្រប់គ្នា តែស្រាប់ បេក្ខជនម្នាក់នោះ រូបលោកបែរជាមិនឱបដូចអ្នកផ្សេង ខណៈបេក្ខជនរូបនោះ ខំលាដៃបម្រុងនឹងធ្វើដូចអ្នកដទៃ ដែលធ្វើឲ្យគេល្បីថា មិនទាន់ល្បីផង លោក ភិទិ ឆ្មើងឆ្មៃថ្នាក់នេះ ចុះទម្រាំតែល្បីទៀតនោះ តើនឹងទៅជាយ៉ាងណា?។

តួយ៉ាង ក្រោយរងការប្រតិ.កម្មពីហ្វេនៗច្រើន រូបលោកបង្ហោះសារយ៉ាងដូច្នេះថា ៖

រូបភាព
បេក្ខជន ភិទិ
បេក្ខជន ភិទិ
បេក្ខជន ភិទិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]