ថៃ៖ នៅលើគេហទំព័របណ្តាញសង្គម នៅលើគណនីអ្នកលេងអ៉ីនធឺណែត បានធ្វើការចែកចាយ ក្នុងរូបភាពជាច្រើនសន្លឹក ទៅនឹងកម្មវិធីជប់លៀងមួយដ៏ធំបំផុតប្រចាំឆ្នាំ នៃគ្រឿងអលង្ការលំដាប់ខ្ពស់ «Clash de Cartier»។

នៅក្នុងព្រឹត្តិការណ៍នេះ តារាល្បីៗជាច្រើនរួមទាំង តារាសម្តែងស្រី Kimberley ដែលក្នុងនាម Friend of the Maison of Thailand មិនអាចរំលងបានឡើយ ជាមួយរូបរាងដ៏ស្រស់ស្អាត ប្រណិត​ ដែលតារាស្រីរូបនេះ បានគ្រងលើ ជាពិសេសនោះ គ្រឿងអលង្ការ ​មាន​តម្លៃ​ថ្លៃ គួរឲ្យទាក់ទាញតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ មហាជន បានចាប់អារម្មណ៍ជាខ្លាំង ទៅនឹងគ្រឿងឈុត អលង្ការ មិនថា ក្រវិល ខ្សែក ខ្សែដៃ ចិញ្ចៀន ដែលតារាស្រីរូបនេះ បានពាក់នេះ ពិតជា​ទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ជាមួយម៉ូត អង្កាំ គ្រាប់ទឹកមាសលេចធ្លោមែនទែន។

យ៉ាងណាមិញ បើតាមប្រភពមួយបានបង្ហើប ឲ្យដឹងពីតម្លៃ ដែលទម្លាយ គេដាក់លក់ចេញតម្លៃ ដែលមិនគួរឲ្យជឿ ជាមួយចំនួនសរុបទឹកប្រាក់ តម្លៃសរុបនៃគ្រឿងអលង្ការនៅលើ Kimberley មានតម្លៃ ៣,៨៣៦,០០០ បាត ដែលតម្លៃប្រហែល ១០៥,៩៩៧ ដុល្លារអាមេរិក នេះបានយោងតាមវេបសាយមួយ បានបង្ហោះត្រូវបានលក់ចេញ៕

ប្រភព៖ sanook

សូមទស្សនារូបភាពខាងក្រោម៖

Kimberley
Kimberley
Kimberley
គ្រឿងអលង្ការរបស់ Kimberly
គ្រឿងអលង្ការរបស់ Kimberley
គ្រឿងអលង្ការរបស់ Kimberley
គ្រឿងអលង្ការរបស់ Kimberley
គ្រឿងអលង្ការរបស់ Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]