បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Taylor Swift បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពីមានរូបភាពមួយ ដែលបានបង្ហាញពី អង្គរក្ស​​រៀបចំបាំង​ឆ័ត្រ​ធំ​មួយ​ ដើម្បី​បិទបាំង​តារាចម្រៀងស្រីរូបនេះ នៅពេលដែលនាងចេញពី​ជណ្តើរយន្ត​ឯកជន ​សំដៅទៅ​រថយន្ត​ នៅ​ព្រលាន​យន្តហោះ​។

យ៉ាងណាមិញ នៅក្នុងរូបថតពីpaparazzi ដែលបានថតកាលពីខែមុននេះ តារាចម្រៀងស្រី Taylor Swift បានចេញពីយន្តហោះឯកជនរបស់ខ្លួន ដោយបានឃ្លុំខ្លួនឡើងជិតឈឹង បង្ហាញ​ឲ្យឃើញតែ​ជើង​របស់​នាងតែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានគេរិះគន់ថាជា ឧ.ក្រិ.ដ្ឋ.ជ.នអាកាសធាតុ ពីការបំពានលើយន្តហោះឯកជន ដែលបណ្តាលឱ្យមានការបំភាយឧស្ម័ន CO2 យ៉ាងច្រើន។ ហើយចាប់តាំងពីខែមករាមក យន្តហោះឯកជនរបស់នាង បានធ្វើដំណើរជាមួយនឹងជើងហោះហើរចំនួន ១៧០ ដង ដោយបញ្ចេញឧស្ម័ន CO2 ជិត ៨៣០០ តោន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]