ភ្នំពេញ៖ ម្ចាស់ពាន Rising Star កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia កញ្ញា ប៉ាង ពេជ្ររចនា ថ្មីៗនេះ នាងទើបតែទទួលបានតំណែងថ្មីគឺ Miss Asia Global Cambodia 2022។ ពិតណាស់ យុវតីរូបនេះ នឹងចេញទៅប្រកួតលើ ឆាកអន្តរជាតិនៅខែកញ្ញាខាងមុខនេះ នៅឯប្រទេសម៉ាឡេស៊ី។ 

យ៉ាងណាមិញ កញ្ញា ប៉ាង ពេជ្ររចនា នាងមានទាំងសមត្ថភាព ភាពក្លាហាន និងចំណេះដឹង ជាពិសេសអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ មិនឲ្យហ្វេនៗខកបំណងឬព្រួយបារម្ភរឿងប្រើប្រាស់ភាសាឡើយ។ ហើយរង់ចាំមើលទាំងអស់គ្នា ថាតើយុវតីរូបនេះ អាចឈ្នះមកុដពីកម្មវិធី Miss Asia Global ដែរឬទេ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកទៅមើលរូបសម្ផស្ស កញ្ញា ប៉ាង ពេជ្ររចនា ឃើញថាសម្រស់នាងកាន់តែស្អាតប្លែក ពេលតុបតែងខ្លួនពាក់មកុដនិង ឈៀង តំណាង Miss Asia Global Cambodia យ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ រូបភាពថ្មីជាច្រើនសម្លឹកនេះ កាន់តែមើលកាន់តែស្អាតដូចតុក្កតាបាប៊ីយ៉ាងដូច្នោះដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]