កូរ៉េខាងត្បូង៖ កាលពីមុន ត្រូវបានគេធ្លាប់បានរាយការណ៍មកថាតារាសម្តែង Bae Suzy ទទួលបានការសរសើរចំពោះរឿងកូរ៉េភាគថ្មីទើបតែចេញផ្សាយដែលមានចំណងជើងថា «Anna» របស់នាង ជាមួយនឹងលទ្ធផលវិជ្ជមាន ពីសំណាក់អ្នកទស្សនា។

ជាក់ស្តែង រឿងដែលចាក់ផ្សាយផ្តាច់មុខនៅលើវេទិកាស្ទ្រីមថ្មី Coupang Play គឺជាជោគជ័យផ្នែកពាណិជ្ជកម្មហើយបាននាំមកនូវចំណាប់អារម្មណ៍ថ្មីដល់គេហទំព័រចាក់ផ្សាយមួយនេះ ដែលអ្នកគាំទ្រភ្ញាក់ផ្អើលពេលដឹងថាអ្នកដឹកនាំរឿង «Anna» ចង់មានបំណងផ្តាច់ខ្លួន ពីរឿងភាគលើវេទិការដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ អ្នកដឹកនាំរឿង «Anna» លោក Lee Joo Young កំពុងគម្រាមប្តឹង Coupang Play ទាមទារសំណងទៅវិញ។ នេះបើ​តាម​មេធាវី​ អ្នកដឹកនាំរឿង​មិន​សប្បាយ​ចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​វេទិកា​ផ្សាយ​ដែល​ធ្វើ​ឡើង​ចំពោះ​រឿងរបស់លោកនេះ​ទេ។

តាមប្រភពដដែល បានរាយការណ៍មកថា «Anna» ត្រូវបានគេសន្មត់ថា ជារឿងភាគចំនួនប្រាំបី ដែលមានរយៈពេលដំណើរការ ៤៥-៦១ នាទីក្នុងមួយវគ្គ។ Coupang Play បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរដោយគ្មានការជូនដំណឹងទៅអ្នកដឹកនាំ ដែលបង្ហាញរឿងភាគ ដែលមានប្រាំមួយភាគតែប៉ុណ្ណោះ។

ទៀតសោត អ្នកតំណាង​បាន​បញ្ជាក់​ថា អ្នកដឹកនាំ ​ពិតជា​បាន​ស្នើ​ឱ្យ​ដក​ឈ្មោះ​នាង​ចេញពី​ផ្នែក​ក្រេឌីត​នៃ​រឿង​ភាគ ហើយ​ថែមទាំង​គម្រាម​ចាត់វិធានការ​ផ្លូវច្បាប់​ទៀត​ផង ប៉ុន្តែ​ត្រូវ​បាន​គេ​មិន​អើពើ។ លើសពីនេះ អ្នកតំណាង ស្នើសុំការសុំទោសជាផ្លូវការ និងវិធានការកែតម្រូវពី Coupang Play ឬយើងនឹងបន្តចាត់ការតាមផ្លូវច្បាប់ផងដែរ។

គួររំលឹកផងដែរថា រឿងនេះនឹងបន្តទទួលបានការកោតសរសើរយ៉ាងខ្លាំងសម្រាប់ Suzy ។ តារា​សម្ដែង​ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​កន្លង​មក បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​ការ​សម្ដែង​ដែល​មាន​ភាព​ប្រសើរ​ឡើងជាមួយនឹងការសម្តែងប៉ិនប្រសប់របស់នាង ថ្វីត្បិតរឿងនេះ កំពុងមានភាពចម្រូងចម្រាសយ៉ាងណាក្តី៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

Bae Suzy
Bae Suzy
Bae Suzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]