បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានឈប់​សម្រាក​ពី​ការងារ​ជា​បណ្ដោះអាសន្ន ដោយបានចំណាយ​ពេល​ធ្វើ​ដំណើរ​ ដើម្បី​ស្វាគមន៍​វ័យ​៣០​ឆ្នាំ និងបានធ្វើដំណើរយ៉ាងរីករាយ ​ជាមួយនឹង​ក្រុម​មិត្តភ័ក្ដិ​។

យោងតាម សារព័ត៌មាន Daily Mail ក៏បានបង្ហាញទៀតថា តារាចម្រៀងស្រីរូបនេះ កំពុងតែចំណាយភាពរីករាយ នឹងអាយុ ៣០ ឆ្នាំរបស់ខ្លួន ជាមួយនឹងដំណើរកម្សាន្តនៅលើទូកដ៏ប្រណិតមួយ នៅប្រទេសអ៊ីតាលី។ ជាពិសេស នាងថែមទាំងត្រូវបានគេមើលឃើញ ពីបង្ហាញខ្លួនក្នុងឈុតហែលទឹក នៅលើទូកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នៅក្នុងដំណើរ​កម្សាន្ត​នោះគឺ Selena បានបញ្ចេញនូវភាពស្និទ្ធស្នាល ជាមួយនឹង​មិត្តភ័ក្ដិ​ជាច្រើន ជាពិសេស ទំនាក់ទំនងជាមួយនឹងបុរសម្នាក់ ដោយអ្នក​ទាំង​ពីរ​ បាន​ជជែក​គ្នា​លេង​សើចសប្បាយ​ ព្រមទាំងត្រូវបានគេទាញដៃ ចូលទៅក្នុងទឹកសមុទ្រ ផងដែរ៕

ប្រភព៖ Zingews

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]