ភ្នំពេញ៖ កម្មវិធី Miss Preteen International Cambodia ទើបតែចាប់ផ្ដើមធ្វើឡើងនៅប្រទេសកម្ពុជាជាលើកដំបូង ប៉ុន្តែគេសង្កេតឃើញកម្មវិធីមួយនេះ ពិតជាទទួលបាន ការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន។ ពិតណាស់ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ ជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រផងដែរ។ 

យ៉ាងណាមិញ ពីកម្មវិធី Miss Preteen International Cambodia បានរកឃើញម្ចាស់ជ័យលាភី ដោយបានទៅលើយុវតី ឃឿនប៉ូលីកា មានវ័យ១២ឆ្នាំ។ ហើយលំដាប់រងទី១បានទៅលើ  យុវតី សុវណ្ណ ​ផលលីណា​ ចំណែក លំដាប់រងទី២ បានទៅលើយុវតី ឌៀប សុហ្វៀរ៉ា លំដាប់រងទី៣ គឺបានទៅលើយុវតី គង់ ច័ន្ទណារីយ៉ា និងលំដាប់រងទី៤បានលើយុវតី វ៉ាង សិរីនីហ្សា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ Topកំពូលទាំង៥រូបនេះ ទោះបីនៅវ័យក្មេង ប៉ុន្តែមានភាពក្លាហាន រួមទាំងចំណេះដឹងផងដែរ។ មិនតែប៉ុណ្ណោះ បើនិយាយពីសម្រស់ ម្នាក់ៗពិតជាមានមុខមាត់ស្រស់ស្អាត បែបធម្មជាតិតាំងពីក្មេងតែម្ដង។ លើសពីនេះទៅទៀត រូបភាពថតគ្រងមកុដ និងឈៀង តំណាងតំណែងនីមួយៗយ៉ាងដូច្នេះទៅ រឹតតែជួយ បង្កើតសម្រស់បវរកញ្ញាយុវតីយើង កាន់តែស្អាតផូរផង់លើសដើម៕ 

សូមទស្សនារូបភាពខាងក្រោម៖

Miss Preteen International Top5
យុវតី ឃឿន ប៉ូលីកា Miss Preteen International Cambodia 2022
យុវតី ឃឿន ប៉ូលីកា Miss Preteen International Cambodia 2022
យុវតី សុវណ្ណ ផលលីណា លំដាប់រងទី១ MPIC 2022
យុវតី សុវណ្ណ ផលលីណា លំដាប់រងទី១ MPIC 2022
យុវតី ឌៀប សុហ្វៀរ៉ា លំដាប់រងទី២ MPIC 2022
យុវតី ឌៀប សុហ្វៀរ៉ា លំដាប់រងទី២ MPIC 2022
យុវតី គង់ ច័ន្ទណារីយ៉ា លំដាប់រងទី៣ MPIC 2022 
យុវតី គង់ ច័ន្ទណារីយ៉ា លំដាប់រងទី៣ MPIC 2022 
យុវតី វ៉ាង សិរីនីហ្សា លំដាប់រងទី៤ MPIC 2022
យុវតី វ៉ាង សិរីនីហ្សា លំដាប់រងទី៤ MPIC 2022

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]