ថៃ៖ យោងតាមគេហទំព័រជាច្រើនបានចុះផ្សាយ កាលពីថ្ងៃទី ៣ ខែសីហា បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២២ Anna Sueangam-iam បានជួបជាមួយអភិបាលក្រុងបាងកកលោក Chadchart Sittipunt ដើម្បីផ្លាស់ប្តូរលើបញ្ហាផ្សេង ៗ ដែលនឹងជួប ក្នុងទីក្រុងបាងកកនាពេលបច្ចុប្បន្ន។
ក្នុងជំនួបនោះ Anna Sueangam-iam ក៏បានបង្ហាញបញ្ហាពីរ ដែលនាងចង់លើធ្វើជាប្រធានបទ ដោយក្នុងនោះ បវរកញ្ញាវ័យ ២៤ ឆ្នាំរូបនេះ ចង់ដោះស្រាយបញ្ហាសំរាម និងជួយកុមារក្រីក្រឱ្យទទួលបានការអប់រំកម្រិតខ្ពស់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍នោះ លោក Somchai Sueangam-iam ដែលជាឪពុករបស់បវរកញ្ញាចក្រវាលថៃរូបនេះ ក៏មានវត្តមានដើម្បីជួបកូនស្រីផងដែរ ដែលបានរង់ចាំតាំងពីព្រឹកព្រលឹម ដើម្បីជួបកូនស្រីរបស់លោក បន្ទាប់ពីបែកគ្នាជាច្រើនខែ។
លើសពីនេះ ក្នុងឈុត អ្នករើសសម្រាម បានដឹកដៃគ្នា ឈរថតមិនរេរា ដែលបានឲ្យគេដឹងថា រូបនាងមានឪពុកជាអ្នករើសសំរាម តែមិនបានបោះបង់ក្តីស្រមៃ ដោយបានជម្រុញក្នុងការលើកទឹកចិត្តដ៏នារីគ្រប់គ្នា ទោះបីជាមិនអាចកែប្រែប្រភពទីកន្លែងកំណើតបាន តែនាងបាន ផ្លាស់ប្តូរជីវិតរបស់នាង ដែលជាកូនអ្នករើសសំរាម តែបែរប្រែក្លាយខ្លួន រហូតទទួលបានជ័យលាភី បវរកញ្ញាចក្រវាល ឆ្នាំ ២០២២ ដូច្នេះដែរ៕
ប្រភព៖ Thailand.postsen
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]