រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតតារាស្រី ម៉ូលីកា ដែលសព្វថ្ងៃជា អ្នកលក់ឡេអនឡាញមានប្រជាប្រិយភាពម្នាក់ ជាពិសេស បច្ចុប្បន្នរូបនាងក៏ជាមេតុនទីនផងដែរ ដល់ថ្នាក់បើករកតំណាងចែកចាយទូទាំងប្រទេសថែមទៀតផង មិនតែប៉ុណ្ណោះ មហាជនផ្អើលបុ.កពោះជំនួសតារាស្រីរូបនេះជាខ្លាំង​ ក្រោយរូបនាងបង្ហោះរូបភាពជាមួយនឹងលុយសុទ្ធចំនួន ១លាននិង៣០ម៉ឺនដុល្លារចែកចាយលើហ្វេសប៊ុក។

យ៉ាងណាមិញ ក្រោយល្បីរូបភាពជាមួយលុយដុល្លារមួយគំនររួចមក អ្នកលេងបណ្តាញសង្គម ចាប់ផ្តើមចាប់អារម្មណ៍នឹង ស្ទាយ៍ថតរូបរបស់រូបនាង និងលោក Floy គឺមិនចាញ់គីឡូគ្នាប៉ុន្មានឡើយ ប្រើក្បួនតម្រៀបលុយថតដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលខុសគ្នាខ្លាំងនោះគឺ ម្នាក់ជាគីឡូមេតុនទីននៅក្នុងស្រុកខ្មែរ និងម្នាក់ទៀតជាស្តេចប្រដាល់មានឈ្មោះល្បីលើពិភពលោក ដែលធ្វើឲ្យគេឯងកាន់តែចាប់អារម្មណ៍ រួចនិយាយពីមាត់មួយទៅមាត់មួយថា កុំឲ្យមើលងាយឈ្មោះថា ជាមេតុនទីនឲ្យសោះ លុយច្រើន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក Floy
លោក Floy
   អតីតតារាស្រី ម៉ូលីកា
  អតីតតារាស្រី ម៉ូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]