ចិន៖ នៅថ្ងៃទី ៥ ខែសីហានេះ យោងតាមទំព័រ Sina បានបង្ហាញថា ស្វាមីតារាស្រី Ady An ត្រូវបានកា.ត់.ទោ.សជាផ្លូវការ ដោយត្រូវបានចោ.ទប្រកាន់ពី បទលាងលុយកខ្វក់ និងអាជីវកម្មកាស៊ីណូខុសច្បាប់។

ក្នុងនោះដែរ ខាងការិយាល័យរដ្ឋអាជ្ញារបស់ ម៉ាកាវ ក៏បានចោទប្រកាន់ស្វាមីរបស់នាង ពីបទសហការជាមួយក្រុមឧ.ក្រិ.ដ្ឋ.ជ.ន របសមហាសេដ្ឋីកាស៊ីណូ លោក Alvin Chau ដែលត្រៀមនឹង​បង្ហាញ​ខ្លួន ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី ២ ខែ​កញ្ញាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរ ស្វាមីរបស់តារាស្រីរូបនេះ ត្រូវបានចាប់ខ្លួនកាលពីចុងខែមករា និងបានព្យាយាមរត់គេច ពីម៉ាកាវ បន្ទាប់ពីមហាសេដ្ឋី លោក Alvin Chau ត្រូវបានចាប់ខ្លួន។ ប៉ុន្តែមុន​នឹង​ត្រូវ​ឃុំ​ខ្លួន ស្វាមីរបស់នាង បាន​កាត់​ផ្តាច់​ទំនាក់​ទំនង ​ជាមួយ​ប្រពន្ធ​កូន ​អស់​រយៈ​ពេល​ពីរ​សប្តាហ៍ ដោយបានលាក់ខ្លួន នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥មួយកន្លែង ក្នុងទីក្រុងម៉ាកាវ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Ady An 
Ady An និងស្វាមី
Ady An និងស្វាមី
Ady An និងស្វាមី
Ady An និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]