ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា យុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ត្រូវបានប្រារព្ធឡើង ដើម្បីប្រគល់ និងដាក់ឱ្យប្រើប្រាស់ បង្គោលនិងអំពូលភ្លើងសូឡាជូនអង្គការមូលនិធិកុមារកម្ពុជា ក្រោមវត្តមានរបស់ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងលោក ស្កុត នីសុន (Scott Neeson) ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន FWD Cambodia និងអង្គការមូលនិធិកុមារកម្ពុជា និងក្រុមគ្រួសារជាច្រើនដែលរស់ក្នុងសហគមន៍របស់ CCF។

លោក ចាន់ រដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលបានរួមចំណែកក្នុងការជួយសហគមន៍តាមរយៈយុទ្ធនាការ "ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង" ដោយការទិញបណ្ណសន្យារ៉ាប់រងមួយ គឺស្មើនឹងការរួមចំណែកក្នុងបង្គោលនិងអំពូលភ្លើងសូឡាមួយដើម។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានឧបត្ថម្ភបង្គោលនិងអំពូលភ្លើងសូឡា ១,០០០ ដើម រួចមកហើយ ដើម្បីជួយបំភ្លឺដល់សហគមន៍ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]