ថៃ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆាបឆេះហាងស្រាដ៏ល្បីមួយកន្លែងនៅ Sathip មានឈ្មោះថា Mountain B Pub (MOUNTAIN B) នៅខេត្តឈុនបុរី ប្រទេសថៃ វេលាម៉ោងប្រហែល ១រំលងអាធ្រាត្រ បានធ្វើឲ្យមនុស្ស យ៉ាងហោចណាស់ ១៣ នាក់បានស្លាប់ និងជាង ២០ នាក់បានរងរបួស។
យ៉ាងណាមិញ តាមប្រភពដដែលបានលើកឡើងថា ព្រោះតែភ្លើងបានចាប់ផ្តើមឆេះនៅជុំវិញដំបូល ហើយរាលដាលយ៉ាងលឿនពាសពេញក្នុង pub តែម្តង ដោយសារតែដំបូលត្រូវបានប្រើជាស្នោ សម្រាប់ស្រូបសម្លេង ហេតុដូច្នេះ វាងាយស្រួលការឆេះរីករាលដាល ស្របពេល រួមជាមួយនឹងរន្ធខ្យល់ មានតែទ្វារខាងមុខសម្រាប់ចេញតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការសាកសួរ លោក Jiraphat Thurapan អាយុ ៥១ ឆ្នាំ ជាជនរងគ្រោះម្នាក់បាននិយាយថា មុនពេលកើតហេតុ គឺពេលកំពុងចាក់ភ្លេង ខណៈដែលភ្ញៀវទេសចរកំពុងរាំយ៉ាងរំភើយ បន្ទាប់មកភ្លើងបានឆាបឆេះពីពិដានយ៉ាងឆាប់រហ័ស។
ទៀតសោត ក្រោយពីភ្លើងឆាបឆេះ បានធ្វើឲ្យ ភ្ញៀវនាំគ្នារត់ចេញយ៉ាងប្រសាចចែកជើងគ្នា ទោះជាយ៉ាងណា អកុសកល ដោយសារភ្លើងឆេះដ៏សន្ធោសន្ធៅ បានឆាបឆេះ បានធ្វើឲ្យភ្ញៀវ ដែលព្យាយាមរត់ទៅខាងក្រៅបណ្តាលឲ្យរងរបួសជាច្រើននាក់ ក្នុងនោះជាង ២០ រងរបួស និង ១៣ នាក់ត្រូវបានបាត់បងជីវិត។
អ្នកយកព័ត៌មានបានរាយការណ៍ថា ពេលនេះក្រុមកោសល្យវិច្ច័យ និងក្រុមសង្គ្រោះកំពុងតែមានការហ៊ុំព័ទ្ធ កុំឲ្យនរណាម្នាក់នៅជិតអាគារ ព្រោះខ្លាចអគារដួលរំលំ ណាមួយ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។ ណាមួយ គេកំពុងសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីលើពិដាន ដោយសារតែខ្សែភ្លើងបានបង្កប់នៅក្នុងជញ្ចាំង ដែលធ្វើពីស្នោរដូច្នេះដែរ៕
ប្រភព៖ thairath
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]