បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស តារាស្រី Victoria Beckham មានអារម្មណ៍ព្រួយបារម្ភនៅពេលដែលនាងឃើញកូនប្រុសរបស់នាង Brooklyn Beckham ក្លាយជាមនុស្សជិតស្និទ្ធខាងដន្លង ជាងក្រុមគ្រួសាររបស់ខ្លួន។
កាលពីនៅថ្ងៃទី ២ ខែសីហាគេហទំព័រ Mirror បានរាយការណ៍ថា Victoria Beckham ព្រួយបារម្ភអំពី «គម្លាយ" ពីកូនប្រុសរបស់នាង Brooklyn Beckham។ ក្រោយពាក្យចចាមអារ៉ាមនេះបានកើតឡើងនៅក្នុងកំឡុងពេលនេះ ស្របពេលដែលអតីតសមាជិកក្រុម Spice Girls ត្រូវបានគេនិយាយថា «មិនចុះសម្រុង» ជាមួយកូនប្រសាររបស់នាងតារាស្រី Nicola Peltz ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតតាមប្រភពប្រព័ន្ធផ្សព្វផ្សាយដដែល បាននិយាយថាប្រភពនៃជម្លោះបានចាប់ផ្តើមជាមួយនឹងអាពាហ៍ពិពាហ៍របស់ Brooklyn និង Nicola ចាប់តាំង គូស្វាមីភរិយាវ័យក្មេងមួយគូនេះ បានរៀបការ កាលពីខែមេសា។
តាមប្រភពជិតស្និទ្ធ Beckhams បានចំណាយក្នុងពិធីមង្គលការជាមួយនឹងទឹកប្រាក់សរុបរហូតដល់ ៥ លានផោនសម្រាប់កូនប្រុសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យអង្គុយនៅតុខាងមុខជាមួយកូនរបស់ពួកគេឡើយ។
នេះផ្ទុយនឹងប្រពៃណីរបស់អង់គ្លេសដែលមានជាយូរមកហើយ ខណៈឪពុកម្តាយរបស់ Nicola Peltz គឺជាអ្នកដែលអង្គុយនៅក្នុងទីតាំងនោះជំនួសឱ្យអតីតកីឡាករជម្រើសជាតិអង់គ្លេស និងភរិយារបស់លោក មូលហេតុដោយសារទីតាំងបារព្ធពិធីនោះ ជាកន្លែងដែលគេរស់នៅ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]