ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរ គម្រប់ខួបលើកទី ៥៧ នៃទិវាបុណ្យជាតិ សិង្ហបុរី ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកសិង្ហបុរី បាននាំយកនូវការបញ្ចុះតម្លៃពិសេស រហូតដល់៥០% សម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជន ធនាគារ ហ្វីលីព ទាំងអស់អាចទទួលបានការបញ្ចុះតម្លៃពិសេស ពីភោជនីយដ្ឋានជាច្រើនដូចជា Samba Steak House, Eat Lah, Singapore Bak Kut Teh, Prawn Paradise និងហាងថែរក្សាសម្រស់ Natural Beauty Lounge រហូតដល់ ៥០%។
ដើម្បីទទួលបានការបញ្ចុះតម្លៃខាងលើ អតិថិជនតម្រូវឲមានគណនីធនាគារ ហ្វីលីព និងធ្វើការទូទាត់ដោយស្កេនកូដ KHQR ធនាគារ ហ្វីលីព នៅតាមបណ្តាខាងជាដៃគូ។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើម្ហូបអាហារ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០% សម្រាប់ការបរិភោគអាហារប៊ូហ្វេពេលល្ងាចនៅភោជនីយដ្ឋាន Samba Carnival Sky Dining ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ០៩ ខែសីហា។ បន្ថែមពីលើនេះ អតិថិជននឹងទទួលបានម្ហូបអាហារជាច្រើន ក្នុងតម្លៃត្រឹមតែ ៥.៧ ដុល្លារ នៅភោជនីយដ្ឋាន Eat Lah ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ ខែសីហា។កាន់តែពិសេសទៅទៀត សម្រាប់អតិថិជនដែលចូលចិត្តស៊ុប Bak Kut Teh អាចទៅកាន់ភោជនីយដ្ឋាន Singapore Bak Kut Teh នៅថ្ងៃទី ០៩ ខែសីហា ដើម្បីទទួលបានការបញ្ចុះតម្លៃ១០%។ ចំណែកអតិថិជនដែលចូលចិត្ត បរិភោគគ្រឿងសមុទ្រអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥០% ពីហាង Prawn Paradise ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ៣១ខែសីហា។ ដោយឡែក សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការថែរក្សាសម្រស់ ហាង Natural Beauty Lounge ក៏បានផ្តល់ជូនការបញ្ចុះតម្លៃពិសេស ៥០ % រហូតដល់ថ្ងៃ៣០ កញ្ញា ឆ្នាំ២០២២ ផងដែរ។
សម្រាប់អតិថិជនដែលមិនទាន់មានគណនីធនាគារ ហ្វីលីព និងមានបំណងទទួលបានការផ្តល់ជូនខាងលើនេះ ពួកគាត់អាចធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧) ដើម្បីធ្វើការបើកគណនីលើទីកន្លែង ឬសាខាដែលនៅជិតពួកគាត់បំផុត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]