ភ្នំពេញ៖ តើអ្នកធ្លាប់គិតថាស្មាតហ្វូនដែលអ្នកកំពុងប្រើកំពុងមានរូបរាង និងរចនាបថឆាប់ហួសសម័យអត់? សាកក្រឡេកទៅមើលស្មាតហ្វូនរបស់អ្នកទាំងអស់គ្នាមើល៎មានកម្រាស់ក្រាស់អត់? ទម្ងន់ធ្ងន់? គែមរាងមូល? ពណ៌រចនាឆាប់ស៊ាំមិនទាន់សម័យ? តួខ្នងក្រោយបន្តផលិតឡើងពីជ័រផ្លាស្ទិច? 

យ៉ាងណាមិញ បច្ចុប្បន្នក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងប្រជែងគ្នាយ៉ាងខ្លាំងទៅលើការឌីហ្សាញ ​ និងរិះរកបច្ចេកវិទ្យាទំនើបៗយ៉ាងណាដើម្បីឲ្យទាន់យុគសម័យថ្មី ព្រោះសព្វថ្ងៃនេះស្មាតហ្វូនកំពុងក្លាយជាសម្ភារៈពេញនិយម ដែលយើងគ្រប់គ្នាមិនអាចខ្វះបាននៅក្នុងដៃ ហើយឃើញថាវាបានអាប់ដេតច្រើនបើធៀបនឹងស្មាតហ្វូនកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសគឺទៅលើរូបរាងឌីហ្សាញនេះផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមជាមួយនេះប្រៀបដូចបាតុភូតថ្មីសម្រាប់ OPPO ដែលបានលាតត្រដាងពីរចនាបថថ្មីលើ OPPO Reno8 Series ជំនាន់ថ្មី និងចុងក្រោយបង្អស់ ដែលលេចឮថានឹងត្រៀមបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាឆាប់ៗ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ប្រចាំប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពីមួយជំនាន់ទៅមួយជំនាន់ OPPO Reno Series តែងតែនាំអ្វីដែលថ្មីជានិច្ចសម្រាប់បំពេក្រសែភ្នែក និងអារម្មណ៍របស់មិត្តអ្នកប្រើប្រាស់ ដែលលើកនេះវាបន្តរក្សារូបរាងដូច OPPO Reno7 Series​ មានគែមជ្រុងដែលជារូបរាងដ៏ពេញនិយមខ្លាំងក្នុងវិស័យបច្ចេកវិទ្យាកាលពីថ្មីៗនេះ។

ប្រាកដជាចង់ដឹងលម្អិតហើយមែនអត់! តើ OPPO Reno8 Series លើកនេះមានអ្វីថ្មី? រចនាបថប្រណីតកម្រិតណា? OPPO Reno8 Series នឹងផ្តល់ឲ្យលោកអ្នកទទួលយកបទពិសោធន៍ថ្មី ស្ទីលរចនាដ៏ទាក់ទាញ និងកាន់តែស៊ីវិល័យជាងមុនទ្វេដង ជាមួយខ្នងក្រោយបានរចនាឡើងដោយកញ្ចក់ស្ងួត កាន់តែប្រណីត កាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ជាមួយអារម្មណ៍ចាប់កាន់វត្ថុ។

បើក្រឡេកទៅមើលរូបរាង OPPO Reno8 Series គឺរចនាបថរូបរាងដ៏ស្តើងស្រាលបំផុតបែប Retro ដែលផ្តល់នូវអារម្មណ៍ចាប់កាន់ដ៏ប្រសើរ ជាមួយនឹងការរចនាគែមរាងជ្រុងកាន់តែប្រណីត រួមផ្ទៃខាងក្រោយរាបស្មើ។ បន្ថែមពីនេះ OPPO Reno8 Series បានឌីហ្សាញបែប OPPO Glow ដែលធន់នឹងការសឹកឆ្នូត មិនជាប់ស្នាមម្រាមដៃទោះប្រើយូរយ៉ាងណាក៏ទូរស័ព្ទនៅតែថ្មី។

លោកអ្នកសាកស្រមៃថា ប្រសិនបើនៅក្នុងដៃមានស្មាតហ្វូនដែលមានរូបរាងស្តើងស្រាល គែមរាងជ្រុង ហើយតួខ្លួនខាងក្រោយផលិតឡើងពីកញ្ចក់ តើវាឡូយកម្រិតណា? អ្វីដែលកាន់តែអស្ចារ្យនោះគឺ​ OPPO Reno8 Series បានផលិតមកជាមួយពណ៌ថ្មីស្រឡាងស្រស់ស្អាតដូចវេទមន្ត ចែងចាំងដូចពន្លឺថ្ងៃរះនោះគឺ «ពណ៌មាសប្រណីត ឬ Dawnlight Gold» ដែលផ្តល់ឲ្យលោកអ្នកនូវភាពថ្លៃថ្នូរ ភាពកក់ក្តៅ សិរីរុងរឿង ទ្រព្យសម្បត្តិ និងសុភមង្គល។

ទាំងនេះប្រៀបបានដូចបាតុភូតថ្មីដែលកើតមាននៅលើ OPPO Reno8 Series ក្នុងការនាំយកការរចនាបថថ្មីស្រឡាងដំណាលគ្នាប្រៀបជាកញ្ចប់ ហើយនេះគ្រាន់តែជាចំណុចរសើបខ្លះៗដែលបានរចនាលើ OPPO Reno8 Series តែប៉ុណ្ណោះ! ដើម្បីជ្រាបច្បាស់អំពីលក្ខណៈពិសេសលម្អិតៗដូចជា កម្លាំងម៉ាស៊ីន តម្លៃពិតប្រាកដ ព្រឹត្តិការណ៍សម្ពោធជាផ្លូវការ សូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការ OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]