ភ្នំពេញ៖ កញ្ញា ងិន ម៉ារ៉ាឌី ជាបវរកញ្ញាចក្រវាឡកម្ពុជា ២០២១ ដោយនាងបានទៅប្រកួតក្នុងកម្មវិធី Miss Universe 2021 លើកទី៧០ នៅឯប្រទេស អ៉ីស្រាអ៊ែលផងដែរ។ អំឡុងពេលប្រកួតលើឆាកអន្តរជាតិបវរកញ្ញារូបនេះ ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស។ 

ជាមួយគ្នានេះដែរ បើរម្លឹកដល់ពេលកញ្ញា ងិន ម៉ារ៉ាឌី ជាប់ឈ្មោះជា Miss Universe Cambodia 2021ភ្លាមៗ គេដឹងផងដែរថា នាងធ្លាប់ទទួលបានពាក្យរិះគន់ពីមហាជនមួយចំនួនតូចផងដែរ។ ដោយអ្នករិះគន់ធ្លាប់បាននិយាយថាសម្រស់បវរកញ្ញារូបនេះមិនស្អាតហើយមិនសាកសមនឹងទទួលបានតំណែងនេះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមើលសម្រស់កញ្ញា ងិន ម៉ារ៉ាឌី បច្ចុប្បន្នឃើញថាសម្រស់នាងកាន់តែស្រស់ស្អាតផូរផង់ បើអ្នករិះគន់ពីមុនឃើញជំហរមាត់សរសើរទាំងមិនដឹងខ្លួនផងក៏មិនដឹង។ ជាពិសេស ពេលតារាស្រីរូបនេះផាត់មុខស៊ិចស៊ី រួមទាំងរៀបឆើតឆាយខ្ញង់ៗអីចឹងទៅរឹតតែទាក់ទាញ ថែមទាំងជួយបង្កើនសម្រស់នាងមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ក៏មានហ្វេនជាច្រើនបានសរសើរពីសម្ផស្សក៏ស្រស់សោភានាងគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]