ភ្នំពេញ៖ នើនិយាយដល់កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol បានបង្កើតឡើងនៅប្រទេសកម្ពុជាបាន៤រដូវកាលហើយ។ ដោយកម្មវិធីមួយនេះពិតជាទទួលបានប្រជាប្រិយភាព និងមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះ បេក្ខភជន និងបេក្ខនារីខែលបានដាក់ពាក្យចូលរួមប្រកួត សុទ្ធសឹងតែមានសមត្ថភាព ជាពិសេសមានសម្លេងពីរោះតែម្ដង។ 

យ៉ាងណាមិញ បើក្រឡេកទៅមើលបេក្ខជនកម្លោះសង្ហាលោក ណាន វីសារ ក៏ជាបេក្ខជនមានសមត្ថភាពខ្លាំងម្នាក់ផងដែរក្នុងកម្មវិធីCambodian Idol រដូវកាលទី៤នេះ។ ពិតណាស់ បេក្ខជនរូបនេះមានទាំងរូបសម្បត្តិសង្ហា ក៏ដូចជាមានសម្លេងពីរោះ អាចច្រៀងបានច្រើនទម្រង់ថែមទៀតផង។ ម្យ៉ាងរាល់បទចម្រៀងដែលលោកបានបកស្រាយ ពិតជាធ្វើឲ្យមហាជនស្ងើចសរសើរនឹងសម្លេងក៏ដូចជារង់ចាំមើលលទ្ធផលអាចលើកពានបានឬយ៉ាងណា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តដែលស្គាល់បេក្ខភាព Cambodian Idol រដូវកាលទី៤រូបនេះ ធ្លាប់តែឃើញភាពសង្ហានៅលើឆាកពេលប្រកួត មើលទៅស្អាតសង្ហា ហើយក៏ប្រហែលជាគិតថាអ្នកកូនអ្នកធូរធា ស្រណុកសុខស្រួល។ តែបើងាកមកដឹងពីជីវិតយុវ័យរបស់លោក ណាន វីសារ តាមពិតធ្លាប់ចេញទៅធ្វើសំណង់នៅឯប្រទេសថៃ ហើយរស់នៅក្នុងបន្ទប់តូចមួយប៉ុណ្ណោះ។ ក្នុងនោះដែរវាសនាមើលមិនឃើញឡើយពីកម្មករសំណង់ ប្រែក្លាយជាបេក្ខជនប្រកួតចម្រៀងក្នុងកម្មវិធីល្បីល្បាញ ដែលមានមហាជនចូលចិត្តនិងស្រលាញ់រាប់ពានអ្នកយ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ណាន វីសារ 
លោក ណាន វីសារ 
លោក ណាន វីសារ 
លោក ណាន វីសារ 
លោក ណាន វីសារ 
លោក ណាន វីសារ 
លោក ណាន វីសារ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]