ថ្មីៗនេះការសិក្សាស្រាវជ្រាវមួយរបស់ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ដ្រាលីបាន រកឃើញវិធីការពារ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ ក្រោយពីបានកំណត់នូវអត្ថសញ្ញាណប្រូតេអ៊ីនសំខាន់មួយប្រភេទ ដែលអាចប្រឆាំងទៅនឹងភាពមិនប្រក្រតី នៃប្រព័ន្ធភាពសុាំដែលបង្កការបំផ្លាញទៅដល់កោសិកា beta របស់លំពែង។ យ៉ាងណាអ្វីដែលបានរកឃើញនេះនៅមិនទាន់អនុញ្ញាតដាក់ឲ្យអនុវត្តនៅឡើយទេ។
ក្រុមអ្នកសា្រវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានរកឃើញវិធីសាស្ដ្រការពារ និងព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទទី១ ដោយការបង្កើតភ្នាក់ងារជីវសាស្ដ្រមួយប្រភេទឈ្មោះថា sRAGE ជាប្រូតេអ៊ីន មានសមត្ថភាពពង្រឹងទៅដល់កោសិកាគ្រាប់ឈាមស ដើម្បីប្រឆាំងនឹងការបំផ្លាញពីពពួកកោសិកាដែលបង្កឲ្យកើតទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងណាស់ ជំងឺទឹកនោមផ្អែមប្រភទទី១ គឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដោយមិនអាចបំប្លែងយកទៅប្រើការបាន។ កត្ដានេះបណ្ដាលមកពីកោសិកា បេតា (Beta)របស់លំពែង ទទួលរងការខូចខាត ពីការវាយប្រហារពីប្រព័ន្ធភាពស៊ាំ ទើបមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីដឹកនាំជាតិស្ករទាំងនោះ ទៅបំពេញតម្រូវការរាងកាយ។
សាស្ដ្រាចារ្យ Josephine Forbes អ្នកដឹកនាំការសិក្សានេះបានមានប្រសាសន៍ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានអង្អុលទៅកាន់ប្រូតេអ៊ីនមួយប្រភេទឈ្មោះ sRAGE អាចកែតម្រូវមុខងារកោសិកា T-cell ដែលខុសលក្ខណៈបទប្បញ្ញត្តិ ដើម្បីការពារប្រព័ន្ធភាពសុំាមិនឲ្យឆ្លងមេរោគ និងបង្កឲ្យមានជំងឺទឹកនោមផ្អែម។ លទ្ធផលនៃការពិសោធន៍នេះ លោកបានដាក់សំណើទៅកាន់ដៃគូសហការ ដើម្បីអនុវត្ដប្រើប្រាស់វិធីសាស្រ្ដមួយនេះ។
វេជ្ជបណ្ឌិត Sherman Leung សមាជិកស្រាវជ្រាវក្នុងគម្រោងនេះមានប្រសាសន៍ថា ការពិសោធន៍ដោយប្រើប្រាស់ប្រូតេអ៊ីន sRAGE គឺដើម្បីពង្រឹងទៅដល់ មុខងារគ្រប់គ្រងកោសិកា Tនៃគ្រាប់ឈាមសក្នុងលំពែង ដោយបង្ហាញលទ្ធផលគឺលំពែងអាចផលិតអាំងស៊ុយលីន ល្អប្រសើរដូចធម្មតា។ លោកបន្ថែមថា សមត្ថភាព ប្រូតេអ៊ីន sRAGE មិនត្រឹមតែអាចការពារប៉ុណ្ណោះទេ ថែមទាំងគេជឿថាអាចព្យាបាលអ្នកកើតជំងឺផ្អែមប្រភេទ១ និង ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ហើយអាចលុបបំបាត់រោគសញ្ញាផ្សេងៗបានទៀតផង។
យោងតាមរបាយការណ៍របស់ វិទ្យាស្ថានសុខភាពជាតិអូស្ដ្រាលីបានបង្ហាញថា ជំងឺទឹកនោមផ្អែមប្រភេទទី១ បានកើតមានលើប្រជាជនអូស្ដ្រាលីចំនួន ១២នាក់ ក្នុងចំណោម ១០០ ០០០នាក់ អ្នកសង្ស័យថាមានជំងឺនេះយ៉ាងហោច៧ករណី ក្នុងមួយថ្ងៃ។ អ្នកជំងឺគឺជាកុមារ ដែលមូលហេតុបង្កឡើងមិនមែនដោយសារកត្ដាជីវភាពរស់នៅប្រចាំថ្ងៃនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]