ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំ និងនៅតែនឹករឮកជាក់ជាមិនខាន អំពីអតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ ដែលបានទទួល.ម.រ.ណភាព កាលពីឆ្នាំ ២០១៧ ដោយសារតែការ.បា.ញ់.ស.ម្លា.ប់ ដោយអតីតស្វាមីរបស់នាង។

ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលដែលមានរឿងដ៏គួរឲ្យស្រណោះចំពោះ សាន ស្រីឡៃ បានកើតឡើង ពិតជាធ្វើឲ្យមហាជនមានក្ដី.ក្ដុក.ក្ដួលណាស់ តែបានត្រឹមផ្ញើពាក្យចូលរួមសោកស្ដាយ និងអាណិតជាខ្លាំង ពិសេសគឺកូនប្រុសទាំងពីររបស់នាង កាលនោះគេនៅតូចៗមែនទែន ដែលត្រូវធ្លាក់បន្ទុកទៅលើលោកយាយមើលថែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតីតតារាចម្រៀង សាន ស្រីឡៃ កាលនៅមានជីវិត
អតីតតារាចម្រៀង សាន ស្រីឡៃ កាលនៅមានជីវិត ជាមួយកូនៗ

យ៉ាងណាក៏ដោយ ពេលវេលារំលងទៅជាង ៥ឆ្នាំមកនេះ យើងឃើញថា កូនប្រុសទាំងពីរនាក់របស់ សាន ស្រីឡៃ ក៏មានវ័យ និងធំធាត់រូបរាងហើយក៏ឃ្យូតគួរឲ្យស្រលាញ់ច្រើនហើយដែរ។ ដោយកូនប្រុសច្បងពេលនេះមានអាយុ ១២ ឆ្នាំ រីឯកូនប្រុសពៅមានអាយុ ៩ឆ្នាំ។ ហើយក៏ទទួលបានការមើលថែបានល្អពីគ្រួសារ បានរៀនសូត្រនៅសាលាល្អៗ ទោះពេលនេះម្ដាយបានចែកឋានច្រើនឆ្នាំក៏ដោយ៕

ទស្សនារូបភាពខាងក្រោម៖

ប្អូនស្រីទីពីររបស់ សាន ស្រីឡៃ និងកូនប្រុសទាំងពីរ
កូនប្រុសច្បង សាន ស្រីឡៃ
កូនប្រុសច្បង សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ