នៅរសៀលថ្ងៃទី៥ ខែសីហា បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ នៃមជ្ឈមណ្ឌល LIXIN CEO Center ក្រោមប្រធានបទ "រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង "នវានុវត្ដន៍ភាព" ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងសាលមណ្ឌលផ្នែកលក់។ ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករ ក្រោមវត្តមានជាអធិបតីភាពរបស់លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោក David Pei នាយកផ្នែកលក់នៃ LIXIN CEO Center ដៃគូសហការ អ្នកជំនាញពីវិស័យនានា និងភ្នាក់ងារសារព័ត៌មានសំខាន់ៗជាច្រើន ក៏បានចូលរួមផ្តល់សាក្ខីកម្មក្នុងឱកាសដ៏សំខាន់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងព្រឹត្តិការណ៍នេះ ក៏មាននូវកម្មវិធីសិល្បៈដ៏អស្ចារ្យមួយ ដែលតាំងបង្ហាញអំពីគំនូរសិល្បៈបែបស្ទីលល្អឆើត ដែលរួមសហការគ្នាបង្កើតឡើងដោយ LIXIN CEO Center និងលោក ព្រហ្ម ពន្លឺ ដែលជាសិល្បករថ្មីនៅភ្នំពេញ។
ក្រៅពីការតាំងបង្ហាញស្នាដៃថ្មីៗ លោក ព្រហ្ម ពន្លឺ ក៏បានគូរគំនូរផ្ទាល់នៅនឹងកន្លែង ដែលបានទាក់ទាញអ្នកគ្រប់គ្នាឲ្យឈប់ក្រឡេកមើល ហើយគាត់ក៏បានត្រៀមរៀបចំស្នាដៃសិល្បៈពិសេសមួយទៀត សម្រាប់ឲ្យភ្ញៀវកិត្តិយសចូលរួមទាំងអស់អាចគូសបន្ថែមតាមស្ទីលពណ៌រៀងៗខ្លួន ដែលមានអត្ថន័យស្រដៀងគ្នានឹងការចុះហត្ថលេខាចូលរួមកម្មវិធីនេះផងដែរ។ ជាងនេះទៅទៀត យើងក៏មានរៀបចំស្រាក្រឡុកលំដាប់ខ្ពស់ និងស្រាលំដាប់ផ្កាយ យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ប្លែកថ្មីក្នុងកម្មវិធីនេះ។
ស្ថិតក្នុងបរិយាកាសដ៏កក់ក្ដៅនេះ បទបង្ហាញក្នុងភាពជាដៃគូរបស់មជ្ឈមណ្ឌល LIXIN CEO Center បានចាប់ផ្តើមជាផ្លូវការ។ ក្នុងសេចក្តីថ្លែងសុន្ទរកថារបស់លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន LIXIN Group ជាបឋម លោកបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់។ លោកបានបន្ថែមថា LIXIN Group បានមានវត្តមានជាប់ជានិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេល ៩ ឆ្នាំមកហើយ ហើយជាមួយនឹងការអភិវឌ្ឍគម្រោងធំៗរបស់ក្រុមហ៊ុន ក្រុងហ៊ុនក៏នៅតែបន្តការប្តេជ្ញាចិត្តរក្សាគុណភាព និងគ្រប់ទិដ្ឋភាពនៃផលិតផលខ្លួនឥតងាករេរឡើយ។ យើងគ្រប់គ្នាអាចមើលឃើញនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺ រាជធានីភ្នំពេញដែលកំពុងផ្លាស់ប្តូរមុខមាត់ជារៀងរាល់ថ្ងៃ។ ហើយជាមួយនឹងការងើបឡើងវិញនៃទីផ្សារ សហគ្រាសបរទេសកាន់តែច្រើនក៏ចាប់មានវត្តមានចូលមកកម្ពុជា ហើយអគារការិយាល័យឆ្លាតវៃកម្រិត ៦A ដែលដាក់ឲ្យដំណើរការដោយ CEO ក៏នឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។
ជាកិច្ចបន្ទាប់ នាយកផ្នែកលក់នៃ LIXIN CEO Center លោក David Pei បានធ្វើការរាយការណ៍លម្អិត ដោយពន្យល់ពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារអគារការិយាល័យទាំងមូល រួមមាន និន្នាការវិនិយោគនៅកម្ពុជា និងទីផ្សារការិយាល័យភ្នំពេញ ។ល។ ព្រមទាំងផ្តល់ការបកស្រាយលក្ខណទូលំទូលាយ ពីគ្រប់ទិដ្ឋភាពនៃគម្រោង ដូចជា ម៉ាក ទីតាំងគម្រោង គ្រឿងបរិក្ខារ សេវាគាំទ្រផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រងសេវាកម្ម ដើម្បីឆ្លុះបញ្ចាំងអំពីតម្លៃនៃអគារនេះ។ ហើយភ្ញៀវកិត្តិយសក៏បានបង្ហាញពីការរំពឹងទុកយ៉ាងវិជ្ជមានរបស់ពួកគេចំពោះអគារការិយាល័យរបស់ LIXIN CEO Center ផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំបានចូលទៅទស្សនាទីតាំងពិពណ៌គំនូរ ហើយបានរួមគ្នាបន្ថែមគំនូសលើផ្ទាំងគំនូរដ៏ស្រស់ឆើតឆាយដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ LIXIN Group និងដៃគូសហការ ដោយសូមជូនពរឲ្យគម្រោងនេះសម្រេចជោគជ័យ និងនាំមកនូវរលកតម្រូវការអគារការិយាល័យក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបិទបញ្ចប់កម្មវិធីនោះ ភ្ញៀវកិត្តិយសទាំងអស់បានចូលទស្សនាមជ្ឈមណ្ឌល LIXIN CEO Center ប្រកបដោយរបៀបរៀបរយតាមការណែនាំរបស់បុគ្គលិក និងបានសរសើរមិនដាច់ពីមាត់នូវគុណភាពសំណង់របស់គម្រោងនេះ។
បង្ហាញខ្លួនជាលើកដំបូងគួរឲ្យស្ងោចសរសើរ ជាការបើកទំព័រថ្មីនូវយុគសម័យពាណិជ្ជកម្មបែបថ្មីក្នុងរាជធានីភ្នំពេញ
ជាតួឯកសំខាន់ក្នុងកម្មវិធីនេះ អគារការិយាល័យប្រណិតលំដាប់ខ្ពស់របស់ LIXIN CEO Center មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ជិតនឹងទីស្តីការគណៈរដ្ឋមន្រ្តី ហើយក៏ជាអគារការិយាល័យឆ្លាតវៃកម្រិត ៦A តែមួយគត់នៅក្នុងទីផ្សាររាជធានីភ្នំពេញ ដែលមានសាលទទួលភ្ញៀវបែបសណ្ឋាគារកម្ពស់ ៨,៤ ម៉ែត្រ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ខ្ពស់ បណ្តាញខ្សែអុបទិកពិសេសសម្រាប់សហគ្រាស និងសេវាកម្មមុខងារអាជីវកម្មលំដាប់ផ្កាយប្រាំ ដែលទាំងនេះជាវត្ថុធាតុសំខាន់សម្រាប់បង្កើតទីតាំងការិយាល័យពាណិជ្ជកម្ម ដែលមិនធ្លាប់មានពីមុនសោះ សម្រាប់អភិជនក្នុងរាជធានីភ្នំពេញ។
នៅក្នុងយុគសម័យនៃភាពវៃឆ្លាត អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center ដែលមានផ្ទៃក្រឡាពី ៧៣ ទៅ ៤០០ ម២ ដោយសាងសង់ឡើងតាមលក្ខណៈបច្ចេកទេសនៃអគារពាណិជ្ជកម្មកម្រិត ៦A ដើម្បីកសាងខ្លួនជាមជ្ឈមណ្ឌលពាណិជកម្មកណ្តាល ព្រមទាំងធ្វើការបំពាក់ដោយបរិក្ខារ និងសេវាគាំទ្រចុងក្រោយបង្អស់ សម្រាប់អគារការិយាល័យឆ្លាតវៃ ដែលនាំមកនូវបរិយាកាសការិយាល័យប្រកបដោយផាសុកភាព ភាពឆ្លាតវៃ ភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់បណ្តាសហគ្រាស។
កម្រិតកំពូលទាំង ៣ ជួយឲ្យសហគ្រាសលោកអ្នកចូលចូលជាសមាជិកក្លឹបសំណាង
ក្នុងនាមជាអគារការិយាល័យលំដាប់ខ្ពស់ឈានមុខគេក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌល LIXIN CEO Center មិនត្រឹមតែបានប្រឹងស្រាវជ្រាវ និងសាងសង់យ៉ាងយកចិត្តទុកដាក់លើផ្នែកសំណង់អគារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតលម្អិតលើផ្នែកសេវាកម្មរបស់ខ្លួនផងដែរ។ អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center មានសមត្ថភាពស្នូលចំនួនបី៖ មុខងារធុរកិច្ចកម្រិតកំពូល មជ្ឈមណ្ឌលធុរកិច្ចកម្រិតកំពូល និងសេវាគាំទ្រធុរកិច្ចកម្រិតកំពូល ដែលនឹងបង្កើតស្តង់ដារសេវាកម្មអាជីវកម្មលំដាប់ខ្ពស់ថ្មីក្នុងរាជធានីភ្នំពេញ។
ការតាំងពិព័រណ៍ស្នាដៃថ្មីដំបូងលើកនេះរបស់សិល្បកររាជធានីភ្នំពេញក្នុងកម្មវិធីនេះ ជាឧទារហណ៍ជាក់ស្តែងរបស់ក្លឹប CEO ដែលមានគោលបំណងផ្តល់នូវប្រព័ន្ធពហុសេវាកម្មអភិជនដ៏ទូលំទូលាយ ដូចជា ធុរកិច្ច អាហារ-ភេសជ្ជៈ ការលំហែកាយ និងការកម្សាន្ត ដែលជាទីតាំងសម្រាប់បណ្តាញសង្គមអភិជនក្នុងរាជធានីភ្នំពេញ។
ដូចដែលយើងដឹងស្រាប់ហើយថា រាជធានីភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយស្របពេលដែលសហគ្រាសអន្តរជាតិកាន់តែច្រើនឡើងៗចាប់បន្តមានវត្តមានក្នុងរាជធានីភ្នំពេញ មានន័យថា តម្រូវការអគារការិយាល័យលំដាប់ខ្ពស់ក៏មានការកើនឡើងផងដែរ។ ការដាក់ឲ្យដំណើរការជាផ្លូវការនៃអគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center បានបំពេញចន្លោះប្រហោងទីផ្សារអគារការិយាល័យអន្តរជាតិក្នុងរាជធានីភ្នំពេញ ហើយក៏បានក្លាយជាស្តង់ដារការិយាល័យពាណិជ្ជកម្មលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការមកដល់របស់សហគ្រាសអន្តរជាតិឈានមុខនានា យើងអាចប៉ាន់ប្រមាណឃើញថា អគារការិយាល័យឆ្លាតវៃកម្រិត ៦A នឹងជួយឲ្យមុខមាត់រាជធានីភ្នំពេញឡើងខ្ពស់ត្រដែត បន្តបង្កើតភាពជោគជ័យថ្មីក្នុងវិស័យពាណិជ្ជកម្ម និងឈានទៅកសាងអនាគតពានិជ្ជកម្មថ្មីៗក្នុងរាជធានីភ្នំពេញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]