ភ្នំពេញ៖ ជាការពិតណាស់ ពុកម៉ែបងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយ នូវតារាចម្រៀងរ៉េបជើងចាស់ដ៏ល្បីឈ្មោះ ពូឃ្លាំង បើទោះបីជាកន្លងទៅ លោកបានបាត់ខ្លួនពីវិស័យចម្រៀងអស់ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែក្រោយពីត្រលប់មកវិញ សន្ទុះនៃការគាំទ្ររបស់លោកកាន់តែខ្លាំងឡើង។

ដោយឡែក នាពេលថ្មីៗនេះ តារាចម្រៀងរូបនេះក៏បានចេញនូវបទចម្រៀងប៉ុន្មានបទសុទ្ធសឹងតែ ទទួលបានការគាំទ្រពីសំណាក់មហាជន ទាំងក្មេងទាំងចាស់តែម្ដង។ មិនតែប៉ុណ្ណោះ ពូឃ្លាំង ក៏លេចមុខក្នុងកិច្ចសម្ភាសន៍តាមទូរស្សន៍ ក្នុងកម្មវិធីផ្សេងៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសថ្មីៗនេះ ពូឃ្លាំង បានបង្ហាញខ្លួនក្នុងកម្មវិធី 3Fun Cambodia រៀបរាប់ពីដំណើរជីវិតកន្លងទៅ ក៏ដូចជាប្រវត្តិស្នេហារបស់លោកទៀតផង។ ជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងគាំងខ្លាំងតែម្ដងនោះគឺ កាលពី ពូឃ្លាំង នៅកម្លោះជាមនុស្ស ខូចខិលមានស្រីញ្ញីច្រើន មិនតែប៉ុណ្ណោះ ដល់ពេលយកប្រពន្ធ បែរជាយកមិត្តភក្តិខ្លួនឯងទៅវិញ។ អ្វីដែលកាន់តែហួសចិត្ត គឺ ខលទូរស័ព្ទ សុំមិត្តភក្តិរៀបការធ្វើប្រពន្ធ តែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង និងគ្រួសារ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពូ ឃ្លាំង