ចិន៖ មិនត្រឹមតែមានសមត្ថភាពនោះទេ តែក្រឡេកមកមើលសម្រស់របស់ តារាសម្ដែងស្រី Tiffany Tang ក៏មានភាពស្រស់ស្អាត ដែលអាចទាក់ទាញចិត្តទស្សនិកជនជាច្រើន ជាពិសេស ថ្មីៗនេះ ដោយនៅក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ តារាស្រីរូបនេះ ត្រូវបានគេសរសើរចំពោះរូបរាងក្មេងជាងវ័យរបស់នាង ទៀតផង។ 

ក្នុងនោះដែរ សម្រស់​របស់ Tiffany Tang ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ តាម​រយៈ​រូបថត​ជាបន្តបន្ទាប់ ព្រមទាំងជារូបភាពមិន​បាន​កែ​សម្រួលនោះទេ។ ម៉្យាងវិញទៀត ខណៈស្ថិតក្នុងវ័យ ៣៩ឆ្នាំ ស្បែករបស់តារាស្រីរូបនេះ នៅតែរក្សាបាននូវភាពស្រស់ស្អាត សរលោងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅក្នុងរូបភាពជាច្រើនសន្លឹករបស់ Tiffany Tang បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ និងពេញចិត្តទៅលើភាពទាក់ទាញរបស់នាង ទាំងភាពក្មេងជាងវ័យ ក៏ដូចជា រូបរាងស្លីម ក្រោយពេលបានសម្រាលកូនរួច ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]